មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីរំ លោ ភ និងស ម្លា ប់រួចបានយកស ពទៅទម្លាក់ចោលនៅក្នុងទឹកប្រឡាយ រហូតហើមអណ្ដែត ដែលករណី បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២១ ខែសីហា ឆ្នំា២០២០ នៅត្រង់ចំណុចភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ស្រីរងគ្រោះដែលត្រូវបានគេប្រទះឃើញនោះ អាយុ២៦ឆ្នាំ ហើយមានទីលំនៅមកពីភូមិតាព្រិច ឃុំរ័ក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយនៅលើខ្លួនរបស់ ស ពគឺសមត្ថកិច្ចបានរកឃើញមានស្នាមរបួ សក្បាលជាទម្ងន់។
បើយោងតាមការឱ្យដឹងពីសំណាក់ម្តាយរបស់ស្ត្រីរងគ្រោះ ក៏បានបញ្ជាក់ឱ្យដឹងដែរថា កូនស្រីគាត់បានចាកចេញបាត់ពីផ្ទះកាលពីថ្ងៃទី១៩ ខែសីហា ឆ្នំា២០២០ វេលាម៉ោង៧យប់
ហើយការបាត់ខ្លួនរបស់កូនស្រីគាត់នោះគឺដោយសារតែមានក្មេងស្ទាវញៀនថ្នាំ បានមកនាំកូនគាត់យកទៅ ហើយគាត់បានព្យាយាមរកកូនអស់រយៈពេល៣ថ្ងៃហើយ ទើបទទួលដំណឹងថា មានគេប្រទះឃើញអណ្ដែតទឹកបែបនេះ ៕