មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីកា ប់គ្នាកណ្តាលក្រុងសៀមរាប ដែលបង្កឡើងដោយក្រុងក្មេងទំនើង១ក្រុមបានជិះម៉ូតូដេញកាប់គ្នាដូចហុងកុងកណ្តាលក្រុងសៀមរាប លើយុវជនចំនួន៥នាក់ បណ្តាលឱ្យបា ត់ប ង់ជី វិតម្នាក់ របួ ស៤នាក់ ហើយជនដៃដល់ក៏បាននាំគ្នារត់គេចខ្លួនបាត់ ដែលករណីនេះបានបង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់អធ្រាត្រនោះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមប្រភពពីសមត្ថកិច្ចបានលួចប្រាប់ឱ្យដឹងថា ករណីខាងលើបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ (អត់ចាំស្លាកលេខ) បានធ្វើសកម្មភាពកា ប់ទៅលើជនរងគ្រោះមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូចំនួន៣គ្រឿង បណ្តាលឱ្យបា ត់ប ង់ជី វិតម្នាក់ និងរបួស៤នាក់ ក្រោយមកជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះទាំង៥នាក់មាន ៖ ១-ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង (បា ត់ប ង់ជី វិត)។ ២-ឈ្មោះ ចៅ ចាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ (របួសធ្ងន់)។ ៣-ឈ្មោះ ភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ (របួសស្រាល)។ ៤-ឈ្មោះ ចៅ ចេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ (គ្មានរបួស) និង៥-ឈ្មោះ ធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង (គ្មានរបួស)។
ប្រភពដដែលបន្តទៀតថា ចំពោះមូលហេតុនៅមិនទាន់ដឹងច្បាស់លាស់ពីការប្រើហិ ង្សាខាងលើនេះនៅឡើយទេ។ បច្ចុប្បន្នសមត្ថកិច្ចចម្រុះកំពុងចុះស្រាវជ្រាវ ស៊ើបអង្កេតតាមដាន ដើម្បីចាប់យកជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យទាល់តែបាន៕