មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីស្ត្រីម្នាក់ដែលបានដួ លស្លា ប់ទាំងម្តាយ និងកូនក្នុងផ្ទៃនៅមុខបន្ទប់ទឹករបស់ខ្លួន ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី ១៩/០៨/២០២០ នៅចំនុច ភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះនោះមានឈ្មោះថា ធិន លីកា ភេទស្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅស្នាក់នៅចំនុច ភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងមានផ្ទៃពោះ ៧ខែជាង។
ក្រោយពីបានទទួលព័ត៌មានអំពីករណីនេះ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការពិនិត្យ រួចក៏បានបញ្ជាក់ថា ជនរងគ្រោះដេកផ្កាប់មុខទៅលើទ្វារបន្ទប់ទឹក ប្រហែលជាដួល ទើបបានធ្វើឱ្យដាច់អណ្ដាត និងមានស្នាមក។
ហើយបើតាមតាមការសាកសួរពត៌មានពីសំណាក់អ្នកដែលរស់នៅជិតខាងបានឲ្យដឹងថា ជនរងគ្រោះក៏មានជំងឺប្រចាំកាយ (ជំងឺតេតានុស ប្រកាច់ញឹកញាប់)ផងដែរ៕