ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយ ប្រេនគ្រឿងសម្អាងទី៣ របស់ក្រុមហ៊ុន ដាណា ទ្រី ទើបកាត់ខ្សែបូរសម្ពោធជាផ្លូវការ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ហើយម្ចាស់ប្រេនថ្មីនោះ គឺអ្នកស្រី ណើ ចាន់ត្រា ដែលធ្លាប់រកស៊ីជំពាក់គេវ័ន្តក តែប្ដូរ ៣៦០ដឺក្រេ មកទទួលជោគជ័យស្ទើរនឹកស្មានមិនដល់។
ជាក់ស្តែង ប្រេន CTM ត្រូវបានក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី នាំចូលជាផ្លូវការ នៅដើមឆ្នាំ២០២០ ហើយប្រគល់សិទ្ធិចែកចាយផ្ដាច់មុខនៅកម្ពុជា ជូនដល់លោកស្រី ណើ ចាន់ត្រា និងលោក ម៉េត បាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។ រយៈពេលមិនដល់ ៥ខែ អ្នកស្រី ណើ ចាន់ត្រា បានកសាងឈ្មោះ CTM ឱ្យផ្ទុះក្នុងទីផ្សារ ហើយទទួលបានអ្នកតំណាងចែកចាយដល់ទៅ ៣ពាន់នាក់។
ក្នុងនោះដែរ អ្នកស្រី ណើ ចាន់ត្រា បានបញ្ជាក់ថា ភាពជោគជ័យនៅថ្ងៃនេះ កើតចេញពីការបង្ហាញផ្លូវ ពីលោកស្រី ទ្រី ដាណា និងលោក ហ៊ីង បញ្ញារិទ្ធ ដែលជាម្ចាស់ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី។ រៀបរាប់ប្រវត្តិដំបូង អ្នកស្រី ណើ ចាន់ត្រា បានថ្លែងថា“នឹកស្មានមិនដល់ទេថាមានថ្ងៃនេះ ព្រោះវាប្ដូរសឹងតែ ៣៦០ដឺក្រេ និយាយទៅគឺខុសស្រឡះតែម្ដង។ កាលរៀបការហើយភ្លាម ឆ្នាំ២០១២ មិនដឹងថាត្រូវរកស៊ីអី លុយក៏គ្មាន មុខរបរក៏គ្មាន នៅតែផ្ទះ យូរៗជំពាក់គេទៀត។
ថាមិនចង់ពឹងលើប្ដី ចាប់ផ្ដើមសាកលក់ខោអាវជជុះ លក់បាយម្ហូប វេរលុយ អ៊ុតសក់ លក់អ្នកស្រី បន្តថា “ចៃដន្យអី ថ្ងៃមួយ ស្ងាត់ៗឃើញបងស្រី ទ្រី ដាណា live លក់ NNP មើលទៅទំនង ណាមួយពេលទាក់ទងទៅ គាត់ពន្យល់ច្បាស់ផង ក៏ប្រថុយជម្រុះគ្រឿងសម្អាងផ្សេងទៀតចោលទាំងអស់ រួចយកដើមទុនខ្លះ និងខ្ចីធនាគារខ្លះ មករកស៊ីជាមួយផលិតផល NNP មួយមុខគត់។
បន្ទាប់ពីរកស៊ី គ្រឿងសម្អាង NNP មួយរយៈបងស្រីអគ្គនាយិកា ក៏ផ្ដល់ឱកាសឱ្យខ្ញុំកាន់ប្រេន CTM ហើយពេលនេះ គឺខ្ញុំមានអ្នកតំណាងចែកចាយប្រហែល ៣ពាន់នាក់ អរគុណបងស្រីខ្លាំងណាស់”។យ៉ាងណាមិញ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី បានលើកឡើងថា ប្រេន CTM នេះ ជាប្រេនគ្រឿងសម្អាងទី៣ ដែលក្រុមហ៊ុនបាននាំចូល។
ការនាំចូលប្រេនថ្មីៗ គឺដើម្បីផ្ដល់លទ្ធភាពឱ្យនារីខ្មែរ បានចាប់ផ្ដើមជំនួញ ខណៈដែលប្រេន NNP មានការចង្អៀតលើទីផ្សារទៅហើយ។ អ្នកស្រី បានបន្តទៀតថា ប្រេនថ្មីនេះ នាំចូលពីរោងចក្រខុសគ្នា លក្ខណៈសម្បត្តិខុសៗគ្នា តែមានគុណភាពល្អដូចគ្នា។ ចំណែកការផ្ដល់សិទ្ធិចែកចាយផ្ដាច់មុខ ជូនដល់អ្នកស្រី ណើ ចាន់ត្រា គឺដោយសារ មើលឃើញពីសមត្ថភាពពិតៗ
ហើយសង្ឃឹមថានៅថ្ងៃខាងមុខ CTM នឹងល្បីដូច NNP។ចំណែកលោក អគ្គនាយក ហ៊ីង បញ្ញារិទ្ធ បានថ្លែងការកោតសរសើរដល់នារីខ្មែរ ដែលខិតខំប្រឹងប្រែងរកស៊ី មិនចាញ់បុរស។ ទោះបីពេលនេះ ស្ថិតក្នុងសម័យកាលកូវីដ១៩ លោកអគ្គនាយក បានលើកទឹកចិត្តឱ្យបន្តរកស៊ីដូចធម្មតា ដើម្បីសេដ្ឋកិច្ច ប៉ុន្តែត្រូវប្រុងប្រយ័ត្ន និងការពារជាប់ជានិច្ច។ លោក ហ៊ីង បញ្ញារិទ្ធ ក៏បានលើកទឹកចិត្តតំណាងចែកចាយទាំងអស់ ចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់អ្នកជួបការលំបាកក្នុងពេលកូវីដ១៩ នេះផងដេរ៕