កុំចេះតែហ៊ាន! ក្មេងប្រុសម្នាក់ឈប់ម៉ូតូដើរចូលហាងកក់សក់ មួយស្ទុះស្រាប់តែម្ចាស់ហាងផ្អើលឆោឡោដេញចាប់ភ្លាមៗ ក្រោយពីបាន

ជនសង្ស័យម្នាក់ចូលលួចទូរស័ព្ទ Oppo របស់នារីរូបស្រស់ ក្នុងហាងអ៊ុតសក់ ត្រូវបានម្ចាស់ដឹងខ្លួនទាន់ស្រែកឆោឡោផ្អើលអ្នកជិតខាងជួយឃាត់ខ្លួនបាន ដកហូតទូរស័ព្ទបានមកវិញ លុះពេលប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២យកទៅប៉ុស្តិ៍ រួចនាំជនសង្ស័យឲ្យសុំទោសម្ចាស់ទូរស័ព្ទវិញ ក្រែងលោម្ចាស់ទូរស័ព្ទចិត្តល្អមិនប្ដឹង តែម្ចាស់មិនព្រម។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង០២:៤០នាទីរសៀល ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចក្នុងហាងអ៊ុតសក់មួយកន្លែងយីហោ “វណ្ណរ៉ា ប៊ីយូធី សាឡន” ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ទល់មុខវត្តច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ វណ្ណរ៉ា ភេទស្រី មុខរបរជាងអ៊ុតសក់ហាងកើតហេតុ ។ ចំណែកជនសង្ស័យមិនបានស្គាល់អត្តសញ្ញាណទេ ។ ទូរស័ព្ទដែលជនសង្ស័យយកលួចនោះ ម៉ាក Oppo ពណ៌ក្រហម ត្រូវបានប្រគល់អោយជនរងគ្រោះវិញផងដែរ ។

ប្រភពពីនារីរូបស្រស់ម្នាក់ដែលជាអ្នកកក់សក់ឲ្យម្ចាស់ហាងមិនបានប្រាប់ឈ្មោះឲ្យដឹងទេ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ នារីរងគ្រោះបានទូរស័ព្ទសាកថ្មនៅលើទូកញ្ចក់ក្រោយខ្នងរូបនាង ដែលកំពុងតែកក់សក់អោយម្ចាស់ហាង ដោយមិនចាប់អារម្មណ៍ និងកំពុងតែកក់សក់បណ្ដើរ មិនដឹងជនសង្ស័យខាងលើ ជិះម៉ូតូមកឈប់មុខហាងតាំងពីពេលណា បែរជាចូលមកដោយស្ងាត់ៗ រួចធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ម្ចាស់ហាង ដាក់ចូលហោប៉ៅ រួចដើរចេញមកវិញ បម្រុងឡើងជិះម៉ូតូគេចខ្លួន

ចៃដន្យមានបុរសម្នាក់ជាម្ចាស់ហាងជាប់ហាងកើតហេតុ បានឈរមើលជនសង្ស័យធ្វើសកម្មភាពលួចយកទូរស័ព្ទនោះដែរ រួចស្រែកប្រាប់ថា “អូនៗ មានចោរលួចទូរស័ព្ទហើយ” ទើបរូបនាងនិងម្ចាស់ហាងងាកក្រោយសំលឹងមើលកន្លែងទុកទូរស័ព្ទ តែមិនឃើញ ក៏ស្រែកឆោឡោថា “ចោរៗ” ទើបប្រជាពលរដ្ឋនិងអ្នកជិតខាង ព្រមទាំងបងៗក្រុមម៉ូតូឌុបនិងអ្នករត់កង់បី ស្ទុះចូលទៅជួយចាប់និងឃាត់ជនសង្ស័យបានភ្លាមៗតែម្ដង រួចនាំគ្នាឆែករកឃើញទូរស័ព្ទរបស់ម្ចាស់ហាង ដែលជនសង្ស័យលួចយកទុកក្នុងហោប៉ៅខោ រួចប្រគល់អោយម្ចាស់ហាងវិញ ។

បន្ទាប់ពីឃាត់បានហើយ ប្រជាពលរដ្ឋនិងអ្នកឃើញហេតុការណ៍ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ច្បារអំពៅទី២ ចុះមកកន្លែងកើតហេតុ រួចនាំជនសង្ស័យ និងម៉ូតូមួយគ្រឿងបន្សល់នៅមុខហាងកើតហេតុ ជារបស់ជនសង្ស័យដែលជិះមកធ្វើសកម្មភាព ម៉ាកសង់កូរ៉េស៊េរីចាស់ បាញ់ពណ៌ខ្មៅ(គ្មានស្លាកលេខ) យកទៅសាកសួរនៅប៉ុស្តិ៍ ។

មួយសន្ទុះក្រោយមក មិនទាន់ឃើញជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង និងឆែកឆេរមិនឃើញទូរស័ព្ទនៅជាប់ខ្លួនជនសង្ស័យ ដោយមិនដឹងថានិយាយអ្វីប្រាប់ជនសង្ស័យខ្លះទេ ក៏នាំជនសង្ស័យចេញមកវិញ ហើយអ្នកសារព័ត៍មានគ្រាន់តែសាកសួរ សមត្ថកិច្ចក៏ប្រាប់ថា “កុំទាន់ផ្សាយផ្ដេសផ្ដាស” រួចដឹកយកជនសង្ស័យត្រលប់ទៅហាងកើតហេតុវិញ។

សេចក្ដីរាយការណ៍បន្តថា លុះពេលទៅដល់ហាងកើតហេតុ ជនសង្ស័យក៏ដើរទៅសុំទោសនារីរូបស្រស់ទាំងពីរ ដែលមានម្នាក់ជាម្ចាស់ទូរស័ព្ទ ហើយសមត្ថកិច្ចក៏បានសួរជនរងគ្រោះម្ចាស់ទូរស័ព្ទថា “អូនឯងប្ដឹងឬក៏អត់ទេ បើប្ដឹងទៅប៉ុស្តិ៍អោយលឿន ឥលូវអ្នកកាសែតមកផ្សាយរញ៉េរញ៉ៃពេញនឹងហើយ។ តែយ៉ាងមិញក្រោយពេលកើតហេតុ នៅចំពោះមុខប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋានបាននាំជនសង្ស័យត្រលប់ទៅប៉ុស្តិ៍វិញ និងមាននារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ច្បារអំពៅទី២ផងដែរ ៕

Add Comment

%d bloggers like this: