មិនគួរសោះ! ម្តាយថានៅជាមួយឪពុក ដល់ពេលឪពុកថានៅជាមួយម្តាយ ចុងក្រោយស្លុតចិត្ត ក្រោយពីរកឃើញកូនប្រុសបា ត់ប ង់ជី វិតដោយសារតែ

ក្មេងប្រុសអាយុ២ខួបម្នាក់ ឃើញឪពុកដើរចេញទៅស្រែក៏ដើរតាមពីក្រោយទាំងដែលឪពុកមិនដឹងខ្លួនថាកូនដើរតាមឡើយ រីឯម្តាយនៅក្នុងផ្ទះ នឹកស្មានថា ប្តីនាំកូនទៅស្រែ ស្រាប់តែបាត់ស្ងាត់មាត់កូនយូរ ចេញទៅរកក៏ប្រទះឃើញកូនប្រុសលង់ទឹកស្លា ប់យ៉ាងអាណោចអាធ័ម។ ករណីក្មេងប្រុសតូចល ង់ទឹកស្លា ប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លា ប់ខាងលើ មានឈ្មោះសុខា រតនៈ អាយុ២ខួប មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ តាមសម្តីរបស់ស្ត្រីឈ្មោះណន សុភ័ក្ត្រ អាយុ៣០ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុ ប្តីរបស់នាងបានចេញពីផ្ទះដើរទៅស្រែ ចំណែកកូនប្រុសរបស់គាត់ឃើញឪដើរទៅស្រែបែបនេះ ក៏បានដើរតាមពីក្រោយ ទាំងដែលឪពុកមិនដឹងខ្លួនសោះថាកូនដើរតាមពីក្រោយ ដោយនឹកស្មានថាកូននៅផ្ទះជាមួយជាមួយនាងជាម្តាយ ខណៈដែលនាងកំពុងជាប់ដៃរវល់ធ្វើការងារក្នុងផ្ទះ មិនចាប់អារម្មណ៍ និងនឹកស្មានថា ប្តីនាំកូនប្រុសទៅស្រែបាត់ហើយ។

ស្ត្រីជាម្តាយរូបនេះ បន្តថា លុះក្រោយមកដោយសារតែបាត់កូនយូរពេក ទើបនាងនឹកឆ្ងល់ តាមទៅរកដល់ស្រែ ស្រាប់តែឃើញប្តីនៅតែម្នាក់ឯង លុះសួរនាំរកកូន ទើបដឹងថាបាត់កូន ផ្អើលនាំគ្នាដើរតាមរក លុះបន្តិចក្រោយមកក៏ប្រទះឃើញកូនប្រុសបានល ង់ទឹកស្លា ប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យស ព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លា ប់ដោយសារល ង់ទឹកពិតប្រាកដមែន។ មូលហេតុដោយសារតែក្មេងប្រុសរងគ្រោះបានដើរតាមក្រោយឪពុកទៅមើលស្រែនៅខាងក្រោយផ្ទះ តែឪពុកមិន បានដឹងខ្លួនថា កូនដើរពីក្រោយ។ សា កស ពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារវិញផងដែរ៕

Add Comment

%d bloggers like this: