មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលយោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យសារព័ត៌មានដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនស ង្ស័យម្នាក់ ដែលបានជាប់ពាក់ព័ន្ធ ក្នុងប ទល្មើ សចាប់រំ លោ ភសេ ពស ន្ទវៈទៅលើក្មេងស្រីម្នាក់
ដែលការចាប់ខ្លួនត្រូវបានធ្វើឡើងដោយយោងទៅតាមពាក្យបណ្តឹ ងរបស់ឪពុកម្តាយក្មេងរងគ្រោះ ហើយដែលករណីនេះបានកើតឡើងនៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។
សមត្ថកិច្ចបានបន្តឱ្យដឹងថាជនស ង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះថា ហ៊ន ស្រស់ អាយុ២៦ឆ្នាំ ចំណែកឯក្មេងស្រីរង គ្រោះមានឈ្មោះ ជ.ស.ន អាយុ៩ឆ្នាំ ហើយទាំងជនស ង្ស័យ និងជនរង គ្រោះ អ្នកទាំងពីរ រស់នៅភូមិឃុំជាមួយគ្នា។
តាមសម្តីក្មេងស្រីរង គ្រោះបានឱ្យដឹងថា ជនស ង្ស័យខាងលើបានចា ប់រំ លោ ភសេ ពស ន្ទវៈនាងបា នសម្រេ ចផ្ទួ នៗគ្នាចំនួ ន៥ដង ទាល់តែឪពុកម្តាយឃើញក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលត្រែងត្រយឹង ។
ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះជាឃីន ភេទប្រុសអាយុ៤៧ឆ្នាំត្រូវជាឪពុកក្មេងរងគ្រោះរស់នៅភូមិវាលធំឃុំត្រែងត្រយឹងកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនិងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕