ហួសចិត្ត! ជិះកង់កញ្ចាស់មកមួយសោះ តែបែរជាប្រមូលបានលុយរាប់ពាន់ដុល្លាចេញទៅវិញ ដោយសារតែ

មានការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រខណៈជនសង្ស័យមិនស្គាល់មុខជិះកង់មកឈប់ហើយចូលផ្ទះអ្នកភូមិលួចម៉ូតូ,ខ្សែក និងទូរស័ព្ទ២គ្រឿងគេចដោយសុវត្តិភាព ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ភួង សារី អាយុ៥០ឆ្នាំរស់ក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ចំណែកសម្ភារដែលបាត់បង់រួមមានមាន ទូរស័ព្ទចំនួនពីរគ្រឿងម៉ាក OPPO A៥ ពណ៌ខ្មៅ និងម៉ាកIPHONE ៦S ពណ៌មាស,ខ្សែកផ្លាទីនមួយខ្សែទម្ងន់០២ជី និងម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ស្វាយរៀង ១F ០៩៣០ ដែលមានលេខតួ RLHHC08038Y 130723 និងលេខម៉ាស៊ីនHC08E 1030723 ជាកម្មសិទ្ធិរបស់ឈ្មោះ ទេព សុនឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។

ប្រភពបន្តថាចំណែកជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយប្រមូលទ្រព្យសម្បត្តិរួចបានជិះគេចខ្លួនបន្សល់កង់កញ្ចាស់មួយគ្រឿងនៅមុខផ្ទះរងគ្រោះ ហើយមុនកើតហេតុជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះកង់មួយគ្រឿងហើយធ្វើសកម្មភាពហើយទុកកង់ចោលនៅផ្ទះរបស់ឈ្មោះ ឌួង ឡានី រួចកាត់របងលួស ចូលទៅដោះកញ្ចក់ទ្វារផ្ទះរបស់ឈ្មោះ ភួង សារី លួចយកទូរស័ព្ទចំនួនពីរគ្រឿង ១.ម៉ាក OPPO A5 ពណ៌ខ្មៅ ២.ម៉ាកIPHONE 6S ពណ៌មាស,ខ្សែកផ្លាទីនមួយខ្សែទម្ងន់០២ជី និងម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ មួយគ្រឿងជិះគេចខ្លួនដោយសុវត្តិភាព។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយប៉ុស្តិ៍រដ្ឋបាលព្រៃឆ្លាក់ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញា ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

Add Comment

%d bloggers like this: