មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ដែលត្រូវបានគេស្គាល់ថាជាអ្នកឆបោកយ៉ាងជំនាញ ជាច្រើនលើកច្រើនសារ ប៉ុន្តែបើសិនជាមើលពីរូបរាងខាងក្រៅវិញគឺថាហ៊ឺហាមិនធម្មតានោះទេ ដែលមើលទៅមិនសមជាអ្នកដែលធ្វើការឆបោកទ្រព្យសម្បត្តិអ្នកដទៃទាល់តែសោះ។
ហើយការឃាត់ខ្លួនយុវជនរូបសង្ហានេះផងដែរត្រូវបានធ្វើឡើងកាលពីយប់មិញថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ដែលការឃាត់ខ្លួននេះផងដែរគឺធ្វើឡើងដោយកម្លាំងប៉ុស្តិ៍ទន្លេបាសាក់ ស្រាវជ្រាវឃាត់ខ្លួន តាមបណ្ដឹងរបស់នារីរូបស្រស់ដែលជាជនរងគ្រោះ ប៉ុន្តែនារីដែលជាជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចជាបឋមបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យនោះមានឈ្មោះថា បញ្ញារិ ទ្ធ ផាត់ថាណាភង់ ជាបុរសសង្ហា ហើយក៏ធ្លាប់ត្រូវបានគេស្គាល់ថាជាកំពូលអ្នកឆបោក ខ្ចីលុយ ខ្ចីម៉ូតូមិត្តភក្តិ ហើយតែងតែយកទៅដាក់បញ្ចាំដើម្បីយកលុយចាយអស់ ទើបលើកនេះភ្លាត់ស្នៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង៕