កាលពីពេលថ្មីៗនេះមានរឿងរ៉ាវមួយបានល្បីពេញបណ្តាញសង្គម ដែលទាក់ទងនឹងរឿងស្បថស្បែរឿងធ្វើបុណ្យ ទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតគេចែករំលែកនិងបញ្ចេញមតិរៀងៗខ្លួនជាច្រើន ហើយសូម្បីតែអ្នកសិល្បៈមួយចំនួនក៏បានបង្ហាញអារម្មណ៍ហួសចិត្តព្រោះតែរឿងនេះដូចគ្នា ជាក់ស្តែងអ្នកនាង ខាត់ សុឃីម ដែលជាតារាជើងចាស់មួយរូប ក៏បានបង្ហាញអារម្មណ៍ហួសចិត្តថា៖
«យីចែហើយ បុណ្យធ្វើលុយខ្លួួនអែង ចង់អាណាមីណាមិនជឿហីទៅ ចាំបាច់ស្បថអី ស្បថយ៉ាងនឹង បើជិះយន្តហោះជួបចែអែងខ្ញុំសុំដូសំបុត្រហើយ សាងបុណ្យរឺបាប ចិត្តចែទើបដឹងច្បាស់ ចែមិនអាចផ្គាប់ចិត្តមនុស្សមួយប្រទេសអោយជឿចែអោយស្រលាញ់ចែអែងបានទេមនុស្ស១០ចិត្ត១០ណាចែ ចែអែងចង់បាន feed back ពីបុណ្យមែនចែ copy មិត្ត តែហួសចិត្តដែរ»។