យើងបានប្រទះឃើញហ្វូសុីលសត្វសមុទ្រនៅតាមតំបន់អភិរក្សនៅក្នុងខេត្តបន្ទាយមានជ័យ និងមណ្ឌលគីរី។ ហ្វូសុីលខ្យងអាម៉ូនីត (Ammonite) ជាប្រភេទសត្វ ដែលស្ថិតនៅ ក្នុងសាខានៃពពួកខ្យង និងពពួកមឹក តាមការពិនិត្យបឋម ទំហ៊ំសត្វទាំងនេះមានដល់២៥ស.ម។ ពូជប្រភេទនេះត្រូវបានរកឃើញនៅឆ្នាំ២០១៩ ក្នុងដែនជម្រកសត្វព្រៃស្រែពក ភ្នំពីរ ។ ស្វតទាំងេនះកើតឡើងនៅក្នងសម័យមេសូស្យូអ៊ីក(ស័កទី២) នៅចន្លោះ ២២៥លាន ដល់ ៦៥លានឆ្នាំមុន។
ប្រាឆូប៉ូត (Brachiopod) ត្រូវបានរកឃើញនៅ ខេត្តបន្ទាយមានជ័យ នៅភ្នំបាក់ ភ្នំស្វាយ និងភ្នំដូងព្រះ។ ងាវទាំងនេះបានរកឃើញ នៅស្រទាប់ខាងលើ និងខ្លះរកឃើញនៅស្រទាប់ជ្រៅជម្រៅប្រមាណ៤០ម៉ែត្រ។ ដែលស្ថិតនៅក្នុងសម័យ ប៉ាលេអូសូអ៊ីក ៥៧០លាន-២២៥លានឆ្នាំ(ស័កទី១)។ ប្រភេទខ្លះមានរាងសំប៉ែត និងប្រភេទខ្លះរាងប៉ោង។
ផ្កាថ្មស្នែង (Rugosa or Tetracorallia) ជាប្រភេទសត្វ ដែលស្ថិតនៅក្នុងសាខានៃពពួកផ្កាថ្ម ដែលមានរូបរៀងដូចស្នែងវាមានទំហ៊ំតូចៗប៉ុនមេដៃ។ ពូជប្រភេទនេះត្រូវបានរកឃើញនៅខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០១៩ នៅភ្នំបាក់ ភ្នំជញ្ជាំងដែលស្ថិតនៅស្រទាប់ជ្រៅមួយ បើសិនយើងរាប់ស្រទាប់ដីនៅភ្នំបាក់វិញ ហ្វូស៊ីលនេះស្ថិតនៅប្រហែលជាង១០០ ម ស្រទាប់ទៅក្រោម។ ហ្វូស៊ីលរ៉ូកូសា កើតឡើងនៅក្នងសម័យប៉ាលេអូសូអ៊ីក នៅចន្លោះ ៥៧០លាន ដល់ ២២៥លានឆ្នាំ។
យោងតាមការសន្និដ្ឋានលើវត្តមាននៃហ្វូសុីលដែលបានរកឃើញទាំងនេះ ពិតជាអាចឱ្យយើងធ្វើការសន្និដ្ឋានបានថាតំបន់ដែលបានរកឃើញស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ និងមណ្ឌលគីរីទាំងនោះគឺធ្លាប់ជាបាតសមុទ្រ៕
អត្ថបទ និងរូប៖ អាខោនផ្លូវការរដ្ឋមន្ត្រីក្រសួងបរិស្ថាន
សម្រួលដោយ៖ Sabay.com