មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជន២នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពស្ទាក់ និងយកដុំថ្មគ ប់កញ្ចក់រថយន្តរបស់អ្នកដំណើរតាមផ្លូវជាតិទាំងយប់ បណ្តាលឱ្យរងការខូចខាត ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួចយកទៅប្រគល់ឱ្យការិយា ល័យជំនាញចាត់ការបន្តតាមផ្លូវច្បាប់
ដែលហេតុការណ៍នៃការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោងជាង12រំលងអធ្រាត្រឈាន ចូលថ្ងៃទី13 ខែសីហា ឆ្នាំ2020 ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចលើស្ពានបាក់ផ្លូវជាតិ៦ ក្នុង ភូមិប៉ាក់ប៉ាន់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ។
យោងតាមការឱ្យដឹងពីសំណាក់លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានប្រាប់ថា ជនសង្ស័យ២នាក់ខាងលើនោះ ម្នាក់ឈ្មោះ ហាន់ ធិប ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ជាអ្នកធ្វើសកម្មភាពគ ប់ និងម្នាក់ទៀតឈ្មោះ ហុន ភូន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ ។ ជនសង្ស័យទាំង២នាក់ខាងលើនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ចំណែកជនរងគ្រោះឈ្មោះ ញ៉យ រដ្ឋា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅ ភូមិគ្រួស សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាម្ចាស់រថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-0827 បានរងការខូចខាតបែកកញ្ចក់ទ្វារមុខផ្នែកខាងស្ដាំ ហើយរថយន្តនេះក៏មានដឹកអ្នករួមដំណើរចំនួន៣នាក់ទៀតផងដែរ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ ។
លោកបានបញ្ជាក់ថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីជនរងគ្រោះជាម្ចាស់រថយន្តរួចមក ក៏បានសហការជាមួយប៉ុស្តិ៍ចុះស្រាវជ្រាវដល់កន្លែងកើតហេតុកំណត់បានមុខសញ្ញា ជាក់លាក់ និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ភ្លាមៗផងដែរ។
បន្ទាប់ពីកម្លាំងជំនាញសួរនាំ ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើប្រាកដមែន ដោយសារពួកខ្លួនស្រវឹងស្រា និងមានគំនិតស្ទា ក់គ ប់ដុំថ្មទៅលើរថយន្តរបស់អ្នកដំណើរកំពុងធ្វើចរាចរណ៍លើដងផ្លូវ ដោយឈ្មោះ ហាន់ ធិប ជាអ្នកយកដុំថ្មគ ប់ត្រូវកញ្ចក់រថយន្តជនរងគ្រោះ ចំណែកឯឈ្មោះ ហុន ភូន គ្រាន់តែកាន់ថ្ម តែមិនបានគ ប់ទេ បន្ទាប់ពីធ្វើសកម្មភាពរួច ពួកខ្លួនជិះម៉ូតូគេចទៅដេកផ្ទះរៀងៗខ្លួន ក្រោយមកក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនបានតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕