មានករណីរួ មភេ ទជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំ កើតហេតុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលម៉ោង១០និង៣០នាទី នៅចំណុចព្រៃខាងក្រោយផ្ទះជនរងគ្រោះស្ថិតនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ អាត.ពុយ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលេងភ្លេងខ្មែរមានទីលំនៅភូមិក្បាលកោះត្បូង.ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកក្មេងស្រីរងគ្រោះស្រីអាយុ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះ មានទីលំនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
កាលពីថ្ងៃទី២០.ខែមិនាឆ្នាំ២០២០.វេលាម៉ោង១០និង៣០នាទីជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះរួ មភេ ទដោយអោយលុយចំនួន២ម៉ឺនរៀល តែក្មេងស្រីរងគ្រោះមិនព្រមទេ ពេលនោះជនសង្ស័យក៏បានចាប់អូសដៃជនរងគ្រោះចូលព្រៃក្រោយផ្ទះរួចបានធ្វេីសកម្មភាពរំ លោ ភក្មេងស្រីរងគ្រោះបានសម្រេ ចបានចំនួន២ដង។
លុះមកដល់ថ្ងៃទី១៥.ខែមេសា.ឆ្នាំ២០២០.វេលាម៉ោង១៤និង០០នាទី(ថ្ងៃចូលឆ្នាំទីពីរ)ជនសង្ស័យបានលួ ងលោ មក្មេងស្រីរងគ្រោះទៅព្រៃខាងក្រោយផ្ទះទៀតកន្លែងដដែល.រួចបានធ្វេីសកម្មភាពចាប់រំ លោ ភបានសម្រេ ចម្តងទៀតហីយជនសង្ស័យបានអោយលុយទៅជនរងគ្រោះចំនួន២ម៉ឺនរៀល ។
រហូតមកដល់នៅថ្ងៃទី៩.ខែសីហាឆ្នាំ២០២០.វេលាម៉ោង១៣និង០០នាទី ជនសង្ស័យបានលួ ងលោ មជនរងគ្រោះទៅព្រៃខាងក្រោយផ្ទះកន្លែងដដែលរួចបានធ្វេីសកម្មភាពចាប់រំ លោ ភបានសម្រេ ចចំនួន២ដងទៀត.ហេីយជនសង្ស័យបានអោយលុយទៅជនរងគ្រោះចំនួន២ម៉ឺន។
លុះនៅថ្ងៃទី១៣.ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៦និង៣០នាទី.ម្តាយក្មេងស្រីរងគ្រោះបានសង្ស័យថាកូនស្រីមានផ្ទៃ ពោះក៏បានទិញឧបករណ៍ពិនិត្យទឹកនោមឃេីញថា.កូនមានផ្ទៃ ពោះពិតមែន.ហើយមកដល់ព្រឹកឡេីងថ្ងៃទី១៤.ខែសីហា. ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧ព្រឹក.ម្តាយជនរងគ្រោះបានយកកូនស្រីទៅអោយគ្រូពេទ្យពិនិត្យមេីល ហើយគ្រូពេទ្យបាននិយាយថាជនរងគ្រោះមានផ្ទៃ ពោះចំនួន៥ខែហេីយ។
ពេលនោះម្តាយជនរងគ្រោះបានសួរនាំកូនស្រីថាកូនឯងខូ ចខ្លួនខូ ចប្រាណជាមួយអ្នកណា.ពេលនោះជនរងគ្រោះបាននិយយាយប្រាប់ម្តាយថាជាមួយឈ្មោះ.អាតពុយ(ជនសង្ស័យ)ហេីយម្តាយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាតែម្តង។ ពេលទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះភ្លាម.កម្លាំងប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លាបានកោះហៅជនសង្ស័យយកមកធ្វេីការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល.ជនសង្ស័យបានសារភាពថាខ្លួន.ពិតជាបានចាប់រំ លោ ភទៅលេីជនរងបណ្តាលអោយមានផ្ទៃ ពោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសុំរឿងចាត់ការតមនីតិវីធី។