នៅចាំមីឆាបណ្ណធានាទេ? ឥលូវនេះកូនស្រីដ៏ស្រស់ស្អាតរបស់គាត់បានបំពេញបំណងប្រាថ្នាចុងក្រោយរបស់ឪពុកខ្លួនហើយ តាមរយៈការ

បងប្អូនមហាជនជាច្រើនប្រាកដជាបានស្គាល់អ៊ុំប្រុស ដែលលក់មីឆានៅម្តុំសាលាបាក់ទូក ដែលមានឈ្មោះថា “មីឆាប័ណ្ណធានា” ហើយមីឆារបស់គាត់ត្រូវបានគេទទួលស្គាល់ថាមានរសជាតិឆ្ងាញ់ និងមានតំលៃសមរម្យ ទើបធ្វើអោយរូបគាត់មានឈ្មោះល្បីនិងលក់ដាច់យ៉ាងខ្លាំង។ អ្វីដែលគេសោកស្តាយលោកអ៊ុំ បានទទួលមរណៈភាពកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ បានបន្សល់ទុកអនុស្សាវរីយ៍យ៉ាងច្រើនដល់អតិថិជនរបស់គាត់។ ប៉ុន្តែថ្មីៗនេះស្រាប់តែមានប្អូនស្រីម្នាក់ឈ្មោះថា កែវ ម៉ារីណា ដែលជាកូនស្រីរបស់គាត់ បានបើកហាងមីឆា ឈ្មោះ “មីឆាប័ណ្ណធានា” ដើម្បីបំពេញបំណងប្រាថ្នារបស់គាត់ ហើយប្អូនស្រីបានរៀបរាប់ថា៖

“ញុំមបានបំពេញបំណង​ប្រាថ្នា​ប៉ាហើយ តែអ្វីដែលសោកស្ដាយគឺប៉ាមិនបានឃើញ ប៉ាជាគំរូ​ដល់ល្អបំផុតរបស់​ខ្ញុំ​ទោះបីជា​ប៉ា​ពិការ​ជើង​តែមិនពិការគំនិតទេ ចិញ្ចឹម​ប្រពន្ធ​កូន​បានយ៉ាងល្អ អ្វី​ៗគឺធ្វើដោយខ្លួនឯងមិនពឹងអ្នកដទៃ ពិបាក​ប៉ុណ្ណា​ក៏​នៅតែតស៊ូ ពេល​ខ្លះ​សឹងតែភ្លេចថាប៉ាពិការទៀត គាត់​បាន​បង្រៀន​ញុំមអោយចេះតស៊ូ និងធ្វើអ្វីដោយខ្លួនឯង ជោគជ័យ​ ឫ​ បរាជ័យ​ យ៉ាង​ហោច​ណាស់​ញុំមបានធ្វើវា ត្រៀមខ្លួនរួចហើយ #My_Hero”។ គួរបញ្ជាក់ផងដែរថា ហាង “មីឆាប័ណ្ណធានា” របស់ប្អូនស្រី រីណា មានទីតាំងនៅក្បែរសកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ស្ថិតនៅលើផ្លូវ៣៦០ (ផ្លូវឡានទឹកចាស់) សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង៕

Add Comment

%d bloggers like this: