ទីក្រុងដ៏ឆ្កួតបំផុតក្នុងពិភពលោកគឺជាឈ្មោះដែលគេហទំព័រ Birghtside ហៅទីក្រុង Dubai តាមរយៈអត្ថបទមួយដែលមានចំណងជើងថា “30 Stunning Photos That Prove Dubai is the Craziest City in the World” ។ ជាមួយនឹងចំណងជើងនេះគេហទំព័រដ៏ល្បីនេះបានបង្ហាញនូវរូបថត ៣០ សន្លឹកដែលបង្ហាញថា Dubai គឺពិតជាទីក្រុងដែលឆ្កួតបំផុតក្នុងពិភពលោក ដែលរូបភាពទាំងនោះស្ថិតនៅខាងក្រោមនេះ៖
នេះគឺជាអ្វីដែលអ្នកនឹងមើលឃើញទីក្រុង Dubai ពីអាកាសចុះមកក្នុងពេលអនាគត
រូបរាងកោះមិនធម្មតាទាំងអស់នេះគឺជាស្នាដៃរបស់មនុស្ស ដោយប្រើប្រាស់នូវបច្ចេកទេសទំនើប
ហើយនេះក៏ជាលទ្ធផលដែលទទួលបានពីបច្ចេកទេសដ៏ទំនើបនេះផងដែរ
បង្កើតកោះកណ្ដាលមិនមែនជារឿងដ៏អស្ចារ្យ និងឆ្កួតបំផុតនៅ Dubai មាននោះទេ រស់នៅលើពពកក៏មិនធម្មតាដែរ
ភ្ញាក់ផ្អើលមែនទេ តើអ្នកគិតថាកន្លែងណាដែលស្រស់ស្អាត និងគួរឲ្យចង់រស់នៅជាងទីនេះទៀត
នេះគ្រាន់តែជាកន្លែងវាយកូនហ្គោលប៉ុណ្ណោះ
ភោជនីយដ្ឋានក្នុងតំបន់តែងតែបើកបំរើភ្ញៀវគ្រប់ពេល
សន្លឹងទៅកាន់បង្អួចនៃហាងទំនិញអ្នកនឹងមើលឃើញពន្លឺទាំងថ្ងៃទាំងយប់
ការកម្សាន្តគ្រប់រស់ជាតិសុទ្ធតែមាននៅ Dubai សូម្បីតែជិះស្គីលើទឹកកក ខណៈដែលអ្នកដឹងហើយថា Dubai នៅកណ្ដាលលើវាលខ្សាច់ដ៏ធំល្វឹងល្វើយ
Dubai គឺជាឋានសួគនៃអ្នកចូលចិត្តរថយន្តប្រណិត
ហើយកាន់តែប្រណិតជាងនេះទៅទៀត
បើករថយន្តដឹកសត្វចិញ្ចឹមដែលជាសត្វសាហាវ ប្រៀបបាននឹងតារាល្បីអីញ្ចឹង
វាប្រហែលជាកន្លែងតែមួយគត់ដែលប្រើប្រាស់ Lamborghini ជារថយន្តប៉ូលិស
ប្រភព Brightside