កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានការអះអាងពីករណីនៃរីនគរបាលម្នាក់ដែលបានផឹកស៊ីស្រ វឹង និងបានទា ញកាំ ភ្លើ ងមកគំរា មដៃគូរជ ម្លោះបណ្តាលឱ្យមានការភ្ញាក់ផ្អើលក្នុងហាងផឹកស៊ីមួយកន្លែងយីហោវិមានព្រិល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
ជាក់ស្តែងក្រោយពីមានកើតហេតុខាងលើនេះ មានការចុះផ្សាយព័ត៌មានតៗគ្នាថា មន្ត្រីនគរបាលខាងលើបានធ្វើការលេបខាយសម្តីសុំស្នេហ៍ម្ចាស់ហាង ទើបធ្វើឱ្យមានបញ្ហារហូតដល់មានការទា ញកាំ ភ្លើ ងមកគ ម្រាម ប៉ុន្តែនៅពេលនេះស្រីស្អាតដែលជាម្ចាស់ហាងបានចេញមកបញ្ជាក់ការពិតដោយករណីនេះមិនមែនជាករណីការលេបខាយសុំស្នេហ៍ម្ចាស់ហាងអីនោះទេ។
បន្ទាប់មកនៅល្ងាចថ្ងៃទី១២ សីហា ២០២០ កញ្ញាលីលី ម្ចាស់ហាងវិមានព្រិល បានចេញមកធ្វើការស្រាយបំភ្លឺ តាមការផ្សាយផ្ទាល់ដោយអះអាងថា «លោកផ្កាយមួយ មិនមែនសុំស្នេហ៍រូបនាងទេ ហើយក៏មិនបានរកបា ញ់នាងខ្ញុំអីដែរ គាត់ជាបងប្រុសដែលស្គាល់គ្នាជាយូរមកហើយ ហើយមានរឿងនៅហាងនាងខ្ញុំ នាងខ្ញុំ គ្រាន់តែចូលមកបំភ្លឺទេ សុំអង្វរអស់លោកសារព័ត៍មានទាំងឡាយអើយ រឿងខ្លះអាចចុះទៅធ្វើអោយគេមានរឿង រឺអស់លោកសប្បាយចិត្តណាស់ ពេលឃើញខ្មែរដូចគ្នាឈ្លោះគ្នា ? ធ្វើជាអ្នកសារព័ត៏មាន ត្រូវដឹងរឿងអោយច្បាស់សិន មិនមែនចេះតែចុះទេ ធ្វើអោយខូចឈ្មោះនាងខ្ញុំអស់ នាងខ្ញុំសុំបញ្ចាក់ថា គាត់មិនបានសុំស្នេហ៍នាងខ្ញុំ ហើយក៏អត់បានញ៉ែនាងខ្ញុំអីដែរ ហើយក៏មិនបានរកបា ញ់អីនាងខ្ញុំដែរ ។ សុំកុំយករូបនាងខ្ញុំផុសតទៀត ។ អស់លោកសារព័ត៌មាន កុំដោយសារប្រយយោន៍របស់ខ្លួន រួចបំផ្លាញអ្នកដទៃ» ។