ថ្មីទៀតហើយ! ក្រោយសម្តេចក្រឡាហោម បញ្ជាឱ្យចុះស្រាវជ្រាវពាក់ព័ន្ធនឹងករណីស្នងការកំពង់ធំបំពានផ្លូវភេទលើប៉ូលីសស្រីៗ ស្រាប់តែមានប៉ូលីសស្រីៗ២នាក់កំពុងដើរប្រមូលស្នាមមេដៃ ក្នុងគោលបំណងដើម្បី

ក្រោយពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភាគីពាក់ព័ន្ធចុះស្រាវជ្រាវពិនិត្យរឿងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ល្មោភតណ្ហាបៀតបៀន កេរ្តិ៍ខ្មាសទៅលើពួកមន្រ្តីនគរបាលស្រីៗ នៅក្រោមឱវាទរបស់ខ្លួនមក ស្រាប់តែគេឃើញលោកស្រីវរៈសេនីយ៍ទោ កែវ វនាថ នាយរងការិយាល័យសន្តិសុខ និងអនុសេនីយ៍ឯក ទុយ ចាន់ណូ នាយរងផ្នែក ការិយាល័យបេតិកភណ្ឌ ជាបក្ខពួកដៃជើង បានដើរប្រមូលស្នាមមេដៃមន្ត្រី ប៉ុន្តែមន្ត្រីនៅតាមការិយាល័យជំនាញ មិនព្រមផ្ដិតមេដៃគាំទ្រលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកផែង វណ្ណៈ បានបង្ហោះសារមួយ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា៖ ប្រភពពីមន្ត្រីនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអោយដឹងនៅរសៀលថ្ងៃនេះថា បន្ទាប់ពីមានក្រុមការងាររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះទៅស៊ើបអង្កេតស្រាវជ្រាវនៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពាក់ព័ន្ធនឹងបណ្ដឹងរបស់មន្ត្រីនគរបាលនារីៗដែលប្ដឹងលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្ត ពីបទបៀតបៀនកេរ្តិ៍ធ្ងន់ធ្ងរនោះ លោកស្រីវរៈសេនីយ៍ទោ កែវ វនាថ នាយរងការិយាល័យសន្តិសុខ និង អនុសេនីយ៍ឯក ទុយ ចាន់ណូ នាយរងផ្នែក ការិយាល័យបេតិកភណ្ឌ បានដើរប្រមូលស្នាមមេដៃមន្ត្រីតាមការិយាល័យជំនាញ និងតាមអធិការដ្ឋាននគរបាលក្រុងស្រុក ចំណុះស្នងការដ្ឋាន ដើម្បីគាំទ្រ លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែមន្ត្រីនៅតាមការិយាល័យជំនាញ មិនព្រមផ្ដិតមេដៃគាំទ្រទេ មានតែតាមប៉ុស្ដិ៍រដ្ឋបាល និងអធិការដ្ឋាននគរបាលក្រុងស្រុកខ្លះតែប៉ុណ្ណោះ ។ ហេ ហេ មិនដឹងថាពិតឬមិនពិតទេ តែបើគេយកស្នាមដៃលប់លាងកំហុសបាន គេមិនចាំបាច់បង្កើតច្បាប់ បង្កើតតុលាការមកទេ ។ ល្អ ឬអាក្រក់ ទុកអោយក្រុមការងារស្រាវជ្រាវសិនទៅ មិនចាំបាច់ប្រមូលស្នាមមេដៃកូនចៅធ្វើស្អីទេ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Add Comment

%d bloggers like this: