បងប្រុសម្នាក់ដែលមានឈ្មោះ វ៉ាន់ ឡុន បានជួបគ្រោះថ្នាក់លើទូកនៅប្រទេសថៃដោយសារតែផ្ទុះហ្គាស ធ្វើឲ្យគាត់មានគ្រោះថ្នាក់ និងគាត់បានថតវិដេអូផ្តាំផ្ញើប្រពន្ធរបស់គាត់ជាចុងក្រោយតែសំណាងមានគេមកសង្គ្រោះគាត់។ ពេលនេះយោងតាមហ្វេសបុករបស់លោក កឹម ចំរើន Kem chamroeun បានរៀបរាប់ថា៖ ” ស្ថានទូតបានចុះមក សួរសុខទុក្ខបងប្រុស វ៉ាន់ ឡុន ករណីផ្ទុះហ្គាសនៅលើទូកនេសាទនៅខេត្តរ៉ាក់យ៉ងប្រទេសថៃ ពេលនេះ ក្រុមការងារស្ថានទូតកំពុងចុះទៅជួបគាត់ផ្ទាល់ដើម្បីសួរសុខទុក្ខ និងជួយជាអំណោយ ក៏ដូចជាថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់”។
បងប្រុសវ៉ាន់ ឡុន បានរៀបរាប់ថាបន្ទាប់ពីលិចទូកអស់ ៤យប់ ៤ថ្ងៃ រាគក្អួត ត្រីបានស៊ីដៃ ជើងគាត់ ហើយបានជួបព្យុះភ្លៀងទៀត លុយកាក់ ឯកសារមួយចំនួន ខ្សែក បានឆេះខ្ទេច។ គាត់ហូបទឹកសមុទ្រ តែសំណាងបានទូរស័ព្ទមួយចងថង់ផ្លាស្ទីច ទើបអាចថតវិដេអូបាន ចំណែកថៅកែគាត់វិញបាត់ទូកគាត់យូរពេកទើបឲ្យពលករផ្សេងទៅតាមរក។
គួររំលឹកផងដែរថាមានពលករខ្មែរមួយរូបបានរងគ្រោះឆេះរលាកពេញមុខ និងខ្លួន ក្រោយពីរូបលោកបានជួបគ្រោះមហន្តរាយបានផ្ទុះហ្គាសនៅកណ្តាលសមុទ្រលិចទូក នៅប្រទេសថៃ ហើយពលករខ្មែរដែលមានឈ្មោះថា «លីហាវ» បាន Live វីដេអូផ្ញើសារផ្តាំទៅប្រពន្ធកូន និងដង្ហោយរកការជួយសង្គ្រោះដោយក្តីឈឺផ្សារ ដោយសារតែរបួសនៃការរលាកពេញខ្លួន និងអណ្តែងលើផ្ទៃសមុទ្រអស់រយៈពេល២យប់២ថ្ងៃហើយ។
លោកលី ហាវ ដែលមានសំបុរស្រអែមបានផ្តាំផ្ញើមកប្រពន្ធ និងកូននៅស្រុកខ្មែរថា «បើឃើញវីដេអូហើយ អូនកុំយំ សង្ឃឹមថា អូនឯងមើលថែកូនបានល្អ» ។ និយាយបន្តបង្ហាញវីដេអូរបស់ខ្លួននៅលើផ្ទៃសមុទ្រទន្ទឹងរង់ចាំមើលទូកនេសាទផ្សេងៗមក តែពុំមានស្រមោលទូកអ្នកដំណើរ ឬទូកនេសាទឆ្លងកាត់កន្លែងដែលលោកជួបគ្រោះថ្នាក់នោះឡើយ ។
ពោលទាំងអួលដើម.ក អមនឹងក្តីឈឺផ្សារនៃមុខរបួសដែលរលាកឡើងរោលខ្មៅមុខ និងដងខ្លួន លោក លី ហាវ បានឲ្យដឹងថា ឆ្នាំងហ្គាសផ្ទុះឆេះទូករបស់លោក ហើយរលាកខ្លួន និងមុខ លោកបានពោលទៅកាន់ប្រពន្ធជាថ្មីថា «ហើយបងក៏គ្មានសង្ឃឹមថា បានទៅជួបអូនឯងទៀតដែរ ។ នេះជាវីដេអូឃ្លីបចុងក្រោយដែលបងថតផ្ញើទៅអូន» ។ លោកបានផ្តាំទៅប្រពន្ធថា លោកស្រលាញ់ប្រពន្ធ និងកូនណាស់ ចង់ជួបមុខប្រពន្ធនិងកូនណាស់ ។ ដើម្បីឲ្យជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖