មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលយ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លា ប់បា ត់ប ង់ជីវិត និង២នាក់ផ្សេងទៀតទទួលរងរបួ ស នៅក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
យោងតាមប្រភពព័ត៌មានជាបឋមពីខាងសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងអស់បាននឹងកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ នៅកន្លែងកើតហេតុនោះ ហើយស្រាប់តែដងសន្ទួចនោះបានបា ក់មកស ង្កត់ពួកគេតែម្តង ហើយក្រៅពីមនុស្ស៥នាក់ដែលបានស្លា ប់ ក៏មានមនុស្ស២នាក់ផ្សេងទៀតបានរងរបួ សផងដែរ។
យ៉ាងណាក៏ដោយ មូលហេតុនៃការបា ក់ដងសន្ទួចនៅក្នុងការដ្ឋានសំណង់អាគារមួយកន្លែងនេះមិនទាន់ដឹងបណ្តាលមកពីមូលហេតុអ្វីពិតប្រាកដនៅឡើយនោះទេ ខណៈព័ត៌មានបន្ថែមនឹងផ្សាយជូននៅពេលក្រោម៕