សមត្ថកិច្ចចេះតែឆ្ងល់ យប់ស្ងាត់ហើយក្មេងៗនៅចូលក្នុងសាលារៀនទៀត ដល់ពេលចាប់សួរនាំទើបដឹងថាពួកគេចូលមក

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងប្រុស២នាក់ ដែលបានចូលលួចទ្រព្យសម្បត្តិនៅក្នុងសាលារៀន ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទី នៅចំណុចសាលារៀន អង្គពពាយ ភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តកណ្តាល។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះ ០១នាក់ ឈ្មោះ សំ សុដា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន នៅភូមិត្រពាំងក្រសាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្កាត់បឹងធំខណ្ឌកំបូល រាជធានីភ្នំពេញ ចំណែកឯជនសង្ស័យ ០៣នាក់ ទី១-ឈ្មោះឆន ធារស់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទី២-ឈ្មោះ កែវ សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិទួលលាប ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) និងទី៣-ឈ្មោះ ឡេង ចន្ធី ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិទួលលាប ឃុំព្រៃពួច ស្រុកអង្គស្នួល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តកណ្ដាល (គេចខ្លួន) ។

ក្រៅពីធ្វើការឃាត់ខ្លគួន សមត្ថកិច្ចក៏បានធ្វើការដកហូតបានវត្ថុតាងរួមមាន៖ ខ្សែភ្លើង ២កំណាត់ប្រវែង ២០ម៉ែត្រ ដាក់ក្នុងការ៉ុងអង្ករផ្កាម្លេះ, ទូរទស្សន៍ម៉ាកTVSTAR ០១គ្រឿង និងម៉ូតូ ០១គ្រឿងម៉ាកសង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូរ៉េ ពណ៌ក្រហម កែច្នៃ គ្មានលេខតួ លេខម៉ាស៊ីន និងគ្មានផ្លាកលេខ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។ ចំណែកសម្ភារៈបាត់បង់នៅថ្ងៃទី៣០.០៧.២០២០ រួមមាន៖១-ម៉ូទ័របូមទឹក០២គ្រឿង, ២-ជញ្ជីងស្វ័យប្រវត្តិ ០១គ្រឿង, ៣-កុំព្យូទ័រ ០១គ្រឿង, ៤-សាប៊ូដុំម៉ាកលុច ៣០ដុំ, ៥-ថ្នាំពេទ្យនិងថ្នាំលាងរបួសមួយចំនួនទៀត។ ចំណែកនៅថ្ងៃទី០៣.០៨.២០២០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន៖ ១-ទូរទស្សន៍ម៉ាកសូនី ០១គ្រឿង, ២-ខ្សែភ្លើង ៥០ម៉ែត្រ, ៣-ម៉ាស៊ីនបូមទឹក ០១គ្រឿង, ៤-អំពូលភ្លើងបែក ០៣ និងគាស់តូបលក់ដូរនៅក្នុងសាលា ៣តូប។

នៅថ្ងៃកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ បានល្បាតនៅក្នុងភូមិសាស្រ្ដរបស់ខ្លួន បានប្រទះឃើញមុខសញ្ញាសង្ស័យ ឃាត់ខ្លួន ឆែកឆេរឃើញមានខ្សែភ្លើង ២កំណាត់មានប្រវែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២០ម៉ែត្រ ដាក់ក្នុងការ៉ុងអង្ករផ្កាម្លិះ ឃាត់ខ្លួនដើម្បីសួរនាំ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពចូលលួចសម្ភារៈនៅក្នុងសាលារៀនបឋមសិក្សាអង្គពពាយ ប្រាកដមែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កន្លងមកជនសង្ស័យនិងបក្ខពួកបានលួចសម្ភារៈនៅក្នុងសាលារៀន ២លើកមកហើយ គឺលើកទី១ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ និងលើទី២ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ដែមានសម្ភារៈបាត់បង់ដូចខាងលើ។ ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Add Comment

%d bloggers like this: