គួរឱ្យសោកស្តាយ! ដោយសារតែទូរស័ព្ទសាកថ្មជិតខ្លួនសោះ បែរជាធ្វើឱ្យមនុស្សម្នាក់ស្លា ប់ និងរបួ សធ្ង ន់ដល់ទៅ៣នាក់

ស្ត្រីចំណាស់ម្នាក់បានស្លា ប់ និងមនុស្ស ៣នាក់ទៀតរងរបួ សធ្ង ន់ ត្រូវក្រុមគ្រួសារដឹកយកទៅស ង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីក្មេងស្រី ២នាក់ បានយករ៉ូឡូភ្លើង មកសាកថ្មទូរស័ព្ទ ហើយខ្សែភ្លើងនោះមានដា ច់លៀ នចេញសរសៃស្រា ត បណ្ដាលឲ្យឆ្ល ងចរន្តភ្លើងឆ ក់បន្តបន្ទាប់គ្នា បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ស្ត្រីចំណាស់ដែលឆ ក់ស្លា ប់នោះមានឈ្មោះ យស់ ទូច អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិសង្កាត់ខាងលើ ចំណែកស្ត្រីចំណាស់ដែលរ ងរបួ សត្រូវជាម្ចាស់ ផ្ទះមានឈ្មោះ ចាន់ សេរី អាយុ៦៦ ឆ្នាំមុខរបរ កសិករ ចំណែកក្មេងស្រីដែលរ ងរបួ ស២នាក់ មានឈ្មោះ អ៊ាម សុម៉ាឡែន អាយុ១៥ ឆ្នាំ មុខរបរសិស្ស និងទី៖ ឈ្មោះ ទ្រី សុវណ្ណបុប្ផារ អាយុ៩ឆ្នាំ មុខរបរសិស្ស រស់ក្នុងភូមិសង្កាត់ខាងលើជាមួយគ្នា។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុក្មេងស្រីទាំង២នាក់បានលេងទូរស័ព្ទ ហើយក៏បានអូសយករ៉ូឡូខ្សែភ្លើង ដែលមានដា ច់លៀ នចេញសរសៃស្រា តនោះ ហើយមិនបានចាប់អារម្មណ៍ យកមកដាក់សាកថ្មជិតខ្លួន ខណៈកំពុងលេងស្រាប់តែឆ្ល ងចរន្តភ្លើងបណ្ដាលឲ្យឆ ក់ ឃើញបែបនេះស្របពេលនោះលោកយាយឃើញក៏រ ត់ចូលជួយបណ្ដាលឲ្យឆ ក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើល ដល់បងប្អូនក្រុមគ្រួសារ និងអ្នកភូមិប្រញាប់រត់បិទបារ៉ែតភ្លើង និងជួយស ង្គ្រោះលើកដាក់ក ប់ភក់ និងដឹកមកកាន់មន្ទីរពេទ្យ ប៉ុន្តែអកុ សលដោយស្ត្រីឈ្មោះ យស់ ទូច មានសភាពធ្ង ន់ក៏បានស្លា ប់ និង៣នាក់ត្រូវបានស ង្គ្រោះទាន់ពេលផងដែរ៕

Add Comment

%d bloggers like this: