ផ្អើលទៀតហើយ! ក្រោយគេរិះគន់ព្រាតរឿង ម៉ារី ស្លៀកប៊ីគីនី ក្នុងកម្មវិធីជប់លៀង ពេលនេះនាងបានចេញមុខតបវិញថា

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលកាលពីពេលថ្មីៗនេះ តារាសម្ដែងអ្នកនាង ជា ម៉ារី បានប្រារព្ធធ្វើពិធីខួបកំណើតសម្រាប់ខ្លួនឯងស្របពេលដែលកំពុងពរពោះកាន់តែធំជិតគ្រប់ខែ។ ដោយនាងបានជ្រើសរើសធ្វើពិធីខួបកំណើតនៅអាងហែលទឹកមួយកន្លែង ហើយក្នុងថ្ងៃនោះផ្ទាល់ តារាស្រីរូបនេះ និងភ្ញៀវកិត្តិយសតម្រូវឲ្យស្លៀកនៅឈុតហែលទឹកប្រភេទប៊ីគីនីផងដែរ។

យ៉ាងណាមិញ កម្មវិធីខួបកំណើតរបស់តារាស្រីរូបនេះ មិនបានអញ្ជើញភ្ញៀវចូលរួមមិនច្រើនប៉ុន្មាននោះទេ គ្រាន់តែមានមិត្តភក្ដិជិតស្និទ្ធិ និងគ្រួសារប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ទិដ្ឋភាពក្នុងពិធីខួបកំណើតនាង ឃើញថាមានភាពសប្បាយរីករាយខ្លាំងតែម្ដង។ ជាក់ស្ដែង ក្រោយមហាជនជាច្រើនបានឃើញ ទិដ្ឋភាពក្នុងពិធី ដោយនាងបានស្លៀកនៅឈុតស៊ិ ចស៊ីរួចមក ក៏មានអ្នករិះគន់នាងជាច្រើនផងដែរ។ ក្រោយបានឃើញគេរិះគន់ខ្លួន ម៉ារី ក៏បានសរសេរសារតបទៅវិញយ៉ាងដូច្នេះថា៖

«យ៉ាប់ណាស់ប្រហែលគាត់មិនដែលនាំក្រុមគ្រួសារគាត់ទៅហែលទឹកហើយបានគាត់មិនដឹងថាកន្លែងហេតុតែគេពាក់បែបមិច។ អូ…ខ្ញុំភ្លេចប្រាប់ថាខ្ញុំមិនបានចង់ល្បីទេបើខ្ញុំចង់ល្បីខ្ញុំឲ្យលុយអ្នកកាសែតចុះបាត់ហើយនេះខ្ញុំផុសក្នុងគណនីផ្ទាល់ខ្លួនរបស់ខ្ញុំ ជីវិតឯកជនរបស់ខ្ញុំ ហើយកន្លែងធ្វើខួបខ្ញុំម៉ៅដាច់សម្រាប់ធ្វើBikini Party ពូស្គាល់Bikini Partyអត់ បើអត់ស្គាល់ពូអាចទៅសួរកន្លែងហែលទឹកបានថាពេលហែលទឹកគេពាក់បែបម៉េច?»។

ដោយឡែក ក្នុងថ្ងៃខួបកំណើត អ្នកនាង ជា ម៉ារី មើលទៅនាងពិតជាមានសម្រស់ស្រស់ស្អាតផូរផង់ដដែល បើទោះបីកំពុងពរពោះក៏ដោយ។ គួរបញ្ចាក់ផងដែរថា មូលហេតុដែលតារាស្រីរូបនេះ ជ្រើសរើសស្លៀកនៅសម្លៀកបំបាក់បែបស៊ិចស៊ី ស្លៀកនៅឈុតប៊ីគីនីយ៉ាងដូច្នេះ ក៏ព្រោះតែនាង ធ្វើនៅអាងហែលទឹក និងដើម្បីចុះលេងទឹកបន្ទាប់ពីកាត់នំរួចរាល់៕

Add Comment

%d bloggers like this: