ក្រោយផ្អើលករណីស្ត្រីម្នាក់ចងភួយលោតចុះមកក្រោម ពេលនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនជាតិចិនចំនួន៤នាក់

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានស្ត្រីជនជាតិចិនម្នាក់បានចងខ្សែជាប់នឹងខ្លួនលោតទំលាក់ពីលើអាគាររបស់សណ្ឋាគារ Rumduol Grand Hotel ដែលហេតុការណ៍ខាងលើនេះបានកើតឡើងនៅម៉ោង១១ព្រឹក ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០២០​​ទីតាំងសង្កាត់​ផ្សារថ្មី៣​ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ខណៈដែលមូលហេតុនៃការលោតទំលាក់ខ្លួនពីលើនេះមិនទាន់ដឹងច្បាស់នៅឡើយទេ។

បើតាមការឱ្យដឹងពីសំណាក់ព័ត៌មានបឋមបានឱ្យដឹងថា គេមិនទាន់ស្គាល់ពីអត្តសញ្ញាណរបស់ស្ត្រីជនជាតិចិននោះនៅឡើយទេ ខណៈដែលគេបានឃើញនាងចងខ្សែជាប់នឹងខ្លួន ហើយក៏បានលោតទំលាក់ចុះមកក្រោយ ហើយសង្ស័យថាជាករណីអំពើចាប់ជម្រិត ភ្លាមៗជនរងគ្រោះត្រូវបានសមត្ថកិច្ចយកជណ្តើររបស់អង្គភាពអគ្គិសនី ដាក់ឡើងទៅលើយកស្រ្តីដែលធ្លាក់ពីលើអគារ Rumduol Grand Hotel ដាក់រថយន្តសង្គ្រោះបន្ទាន់ដឹងទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕

ស្ត្រីជនជាតិចិនម្នាក់ បានធ្លាក់ពីលើសណ្ឋាគារ Rumduol Grand Hote ជាន់ទី៥ បើតាមការសន្និដ្ឋានជំហ៊ានដំបូងសង្ស័យជាករណីចាប់ជំរិត ដោយក្រោយហេតុការណ៍សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិដូចគ្នាចំនួន៤នាក់ ដើម្បីយកមកសួរនាំ។ ហេតុការណ៍ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនេះ បានកើតឡើងនៅវេលាម៉ោង ១០៖៥០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ដែលស្ថិតនៅចំណុចសណ្ឋាគារ Rumduol Grand Hote តាមបណ្តោយផ្លូវ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៥៖៣០នាទីព្រឹកថ្ងៃទី១១ ខែសីហានេះ គេបានឃើញស្ត្រីជនជាតិខាងលើ រួមជាមួយនឹងបុរសជនជាតិចិន២នាក់ទៀត នាំស្ត្រីជនជាតិចិនចូលក្នុងសណ្ឋាគារខាងលើ ដោយមានការទាញប្រតាយប្រតប់គ្នាជាមួយស្ត្រីជនរងគ្រោះខាងលើ ហើយបាននាំចូលមកក្នុងសណ្ឋាគារតែម្តង។

លុះមកដល់វេលាម៉ោង ១០៖៥០នាទីព្រឹកថ្ងៃដដែល គេឃើញស្ត្រីជនជាតិចិនម្នាក់ យកភួយចងសម្រូតចុះពីបន្ទប់ជាន់ទី៥ នៃសណ្ឋាគារ Rumduol Grand Hote គេចខ្លួន ចៃដន្យរបូតធ្លាក់រងរបួសធ្ងន់។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣ បានចុះមកដល់កន្លែងទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ យកមកប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ ដើម្បីធ្វើការសួរនាំ។

ជាក់ស្តែងនៅក្នុងហេតុការណ៍នេះ យើងសង្កេតឃើញមានវត្តមានរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជាឱ្យសមត្ថកិច្ចមូលដ្ឋាន និងអធិការខណ្ឌ បិទច្រកចេញ-ចូលក្នុងសណ្ឋាគារទាំងអស់ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ នៃការធ្លាក់ពីសណ្ឋាគារនេះ៕

Add Comment

%d bloggers like this: