ផ្អើលទាំងថ្ងៃ! ស្ត្រីជនជាតិចិនម្នាក់ចងខ្សែលោតទំលាក់ខ្លួនពីលើសណ្ឋាគារ Rumduol Grand Hotel ខណៈមូលហេតុត្រូវបានគេសង្ស័យថា

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានស្ត្រីជនជាតិចិនម្នាក់បានចងខ្សែជាប់នឹងខ្លួនលោតទំលាក់ពីលើអាគាររបស់សណ្ឋាគារ Rumduol Grand Hotel ដែលហេតុការណ៍ខាងលើនេះបានកើតឡើងនៅម៉ោង១១ព្រឹក ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០២០​​ទីតាំងសង្កាត់​ផ្សារថ្មី៣​ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ខណៈដែលមូលហេតុនៃការលោតទំលាក់ខ្លួនពីលើនេះមិនទាន់ដឹងច្បាស់នៅឡើយទេ។

បើតាមការឱ្យដឹងពីសំណាក់ព័ត៌មានបឋមបានឱ្យដឹងថា គេមិនទាន់ស្គាល់ពីអត្តសញ្ញាណរបស់ស្ត្រីជនជាតិចិននោះនៅឡើយទេ ខណៈដែលគេបានឃើញនាងចងខ្សែជាប់នឹងខ្លួន ហើយក៏បានលោតទំលាក់ចុះមកក្រោយ ហើយសង្ស័យថាជាករណីអំពើចាប់ជម្រិត ភ្លាមៗជនរងគ្រោះត្រូវបានសមត្ថកិច្ចយកជណ្តើររបស់អង្គភាពអគ្គិសនី ដាក់ឡើងទៅលើយកស្រ្តីដែលធ្លាក់ពីលើអគារ Rumduol Grand Hotel ដាក់រថយន្តសង្គ្រោះបន្ទាន់ដឹងទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕

Add Comment

%d bloggers like this: