ច្បាស់ហើយ! ក្រោយផ្អើលករណី​មន្ត្រី​នគរបាល​នារីៗប្តឹងលោកស្នងការកំពង់ធំរឿងធ្វើអំពើអសីលធម៌ ពេលនេះឯកឧត្តម នេត សាវឿន បានបញ្ជាក់យ៉ាងច្បាស់ៗថា

អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះបានប្រាប់អ្នកសារព័ត៌មានថា ពាក់​ព័ន្ធ​ នឹង​ពាក្យ​បណ្ដឹង​ របស់​មន្ត្រី​នគរបាល​នារីៗ​ ដែល​ប្ដឹង​ លោក​ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ កុសល​ ស្នងការ​ខេត្ត​កំពង់​ធំ​នោះ​ ឯកឧត្ដម​បាន​បញ្ជាឱ្យ​មាន ការស៊េីបអង្កេត ហើយពេលនេះ​ក្រុមស៊ើបអង្កេត​ បានចុះទៅកាន់ខេត្តកំពង់ធំហេីយ​ ។  ឯកឧត្ដមបានបន្ថែមថា​ បេី​ក្រុមស៊ើបអង្កេត រកឃេីញ​ដូចការចោទប្រកាន់​នោះមែន​ ឯកឧត្ដម​នឹងចាត់​ការតាមច្បាប់ ​ដោយមិនលេីកលែងឡេីយ​ ។

សូមជម្រាបផងដែរថា លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កំពុងរងការចោទប្រកាន់ពី សំណាក់នគរបាលជានារី ជាច្រើនរូបនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ថាបានប្រព្រឹត្តិអំពើអសីលធម៌ យ៉ាងខ្លាំងដោយបំពានផ្លូវភេ.ទ នគរបាលនារី យ៉ាងធ្ងន់ធ្ងរបំផុត ។នេះបើតាមលិខិតមួយច្បាប់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ  ហើយក្នុងលិខិតបានគោរពស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាមានវិធានការចំពោះស្នងការនគរបាលខេត្តកំពង់ធំរូបនេះ ។

ក្នុងលិខិតដដដែល នគរបាលជានារីជាច្រើនរូប បានរៀបរាប់អំពើអសីលធម៌របស់លោក អ៊ុក កុសល ក៏ដូចជាការដឹកនាំបង្កើតបក្ខពួកនិយម ខ្សែស្រឡាយ ប្រព្រឹត្តអំពើពុករលួយ និង បញ្ហាជាច្រើនទៀត ។ នរគបាលជានារីដែលចូលទៅជួបគាត់ មួយចំនួនគឺជួបនឹងរឿងបែបនេះ ហើយក៏មាននគរបាលជានារីខ្លះ ជួបរឿងឈឺចាប់ ត្រូវបែកបាក់គ្រួសារ ហើយកន្លងមកនារីជានគរបាលបានទៅបំភ្លឺនៅនាយកដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ។

Add Comment

%d bloggers like this: