យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Congan បានឱ្យដឹងថា អាជ្ញាធរសង្កាត់ Long Bien ទីក្រុងហាណូយ បានចាប់ខ្លួនស្រ្តីម្នាក់ឈ្មោះថា Nguyen Phuong Thao អាយុ ៣០ឆ្នាំ រស់នៅតំបន់ Cau Den សង្កាត់ Hai Ba Trung ពីបទធ្វើជាឈ្មួញកណ្ដាលនៅក្នុងការជួញដូរផ្លូវភេ ទមួយ។ បើយោងតាមក្រុមប៉ូលីសព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក Long Bien បាននិយាយថា ដំបូងឡើយពួកគេបានទទួលដំណឹងអំពីការជួញដូរផ្លូវភេ ទក្នុងតំបន់ ដែលនាំឱ្យឈានដល់ការចាប់ខ្លួនអ្នករកស៊ីផ្លូវភេ ទ និងគូកន នៅឯសណ្ឋាគារមួយក្នុងតំបន់ Long Bien ផ្ទាល់តែម្ដង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺអ្នករកស៊ីផ្លូវភេ ទបុរស ហើយបើតាមសម្ដីសារភាពបុរសម្នាក់ដែលជាអ្នករកស៊ីផ្លូវភេទបាននិយាយថា គាត់ជាគ្រូបង្វឹកសម្បទា អាយុ ៣០ឆ្នាំ ហើយគាត់បានធ្វើការនៅក្លឹបហាត់ប្រាណជាច្រើនកន្លែង ដូច្នេះហើយគាត់បានជួបនារីៗជាអ្នកមានខ្វះស្នេហ៍ជាច្រើនដូចគ្នា។ គាត់បន្ថែមថាគាត់បានទាក់ទងជាមួយនារីៗទាំងនោះ ហើយបានចេញក្រៅផឹកស៊ីជាមួយគ្នា និងទៅគេងជាមួយពួកគេប្រសិនបើពួកគេត្រូវការ ដើម្បីជាការបាំងភ្នែកពីប៉ូលីសកុំឱ្យចាប់អារម្មណ៍។ តាមចម្លើយសារភាពរបស់បុរសរកស៊ីផ្លូវភេ ទនេះហើយ ទើបឈានដល់ការចាប់ខ្លួនមេក្លោង Nguyen Phuong Thao តែម្តង។
ស្ត្រីឈ្មោះ Nguyen Phuong Thao ត្រូវបានគេដឹងថា ជាអ្នកណែនាំអ្នករកស៊ីផ្លូវភេ ទនៅក្នុងបណ្ដាញសង្គម ហើយទទួលកម្រៃបាន ១៨លានដុង (៧៧០ដុល្លារ) សម្រាប់ភ្ញៀវម្នាក់ និងប្រគល់ឱ្យបុរសជាអ្នករកស៊ីវិញចំនួន ១២លានដុង (៥១០ដុល្លារ) ដូច្នេះមានន័យថា ស្រ្តីរូបនេះចំណេញខ្ទង់ ២៥០ដុល្លារ សម្រាប់ការជួញដូរម្ដង៕
ប្រភព Khmernote