ប្រហោងពោះធ្លុង! បុរសនារីកំពុងតែគេង២នាក់នៅក្នុងផ្ទះសំណាក់ ស្រាប់តែអ្នករត់ទៅចូលក្នុងបន្ទប់ ចាក់សោរនិងគំរាមមិនឱ្យស្រែក ដល់ចុងក្រោយទើបដឹងថាបុរសនោះគឺជា

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានបុរសម្នាក់បានរត់ចូលក្នុងផ្ទះសំណាក់ទាំងភ័យស្លន់ស្លោ ហើយត្រូវបុគ្គលិកឃាត់សួរនាំដែរ តែមិនស្ដាប់ រួចបានរត់ឡើងដល់ជាន់ទី៣ គោះទ្វារបន្ទប់ភ្ញៀវប្រុសស្រី២នាក់ កំពុងគេងនៅខាងក្នុងឲ្យបើកទ្វារ រួចចូលទៅក្នុងបន្ទប់ចាក់គន្លឹះទ្វារជាប់ បង្កការភ្ញាក់ផ្អើលដល់បុគ្គលិកប្រុសស្រី រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះជួយអន្តរាគមន៍ ដែលហេតុការណ៍នេះបានបង្កកការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០២:៤០នាទីទាបភ្លឺ ឈានចូលថ្ងៃ១០ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ “សេវេន អេចឌី 7SEVEN HD” ជិតបេនឡានកាពីតូ លើផ្លូវ១១១ កែងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ អ៊ុ សុភ័ក្ខ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះទាំង២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយបើតាមសម្តីរៀបរាប់ពីស្ត្រីម្នាក់ដែលមើលការខុសត្រូវក្នុងផ្ទះសំណាក់បានឲ្យដឹងថា ដំបូងឡើយមានយុវជនប្រុសស្រី២នាក់បានមកជួលស្នាក់នៅមួយយប់នៅផ្ទះសំណាក់ខាងលើ បន្ទប់លេខ៣០៥ ជាន់ទី៣ ។ ខណៈដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់ទំនងបែ កថ្នាំបានរត់ចូលក្នុងផ្ទះសំណាក់ ហើយក៏ឡើងទៅលើជាន់ទី៣ ទៅគោះបន្ទប់លេខ៣០៥ ជនរងគ្រោះប្រុសស្រី២នាក់នោះឲ្យបើកទ្វារ។

បើតាមសម្តីជនរងគ្រោះបានប្រាប់ថា រូបគាត់ស្មានតែអ្នកធ្វើការក្នុងផ្ទះសំណាក់ក៏បើកទ្វារឲ្យចូល ស្រាប់តែជនសង្ស័យ ចូលមកទាញទ្វារបិទខ្ទាស់គន្លឹះ ហើយគំរាមមិនឲ្យស្រែក បើហ៊ានតែស្រែកចាប់បោកឲ្យងា ប់ ខណៈពេលនោះជនរងគ្រោះទាំង២នាក់ ក៏ឃើញជនសង្ស័យក្តា ប់ដៃ មានអាការៈដូចមនុស្សបែ កថ្នាំ ធ្វើឲ្យពួកគាត់ភ័យខ្លាចទើបមិនហ៊ានស្រែក។

ស្ត្រីដែលគ្រប់គ្រងផ្ទះសំណាក់ មើលការខុសត្រូវបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ឲ្យចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ដល់បន្ទប់លេខ៣០៥ ជាន់ទី៣ ហើយក៏បានប្រើពាក្យសម្ដីអង្វរលួងលោងទៅលើជនសង្ស័យ និងមានពាក្យគំរាមកំហែងខ្លះ ដើម្បីឲ្យជនសង្ស័យបើកទ្វារ មួយសន្ទុះធំ ទើបបានជនសង្ស័យព្រមបើកទ្វារចេញមកខាងក្រៅ ត្រូវបានសមត្ថកិច្ចវាយខ្នោះយកទៅសួរនាំ និងឱ្យជនរងគ្រោះទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត ដើម្បីសួរនាំដំណើររឿង។ សំណាងល្អជនរងគ្រោះទាំង២នាក់ មិនមានរងរបួសនោះទេ គ្រាន់តែហួសចិត្តហើយនឹកស្មានមិនដល់សោះ ប្រហោងពោះអស់ហើយ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសួរនាំ រួចនឹងបញ្ជូនបន្តទៅតាមនីតិវិធី៕

Add Comment

%d bloggers like this: