មានហេតុការណ៍ដែលគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងប្រុសម្នាក់ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទកាលពីថ្ងៃ សៅរ៍ ៤រោច.ខែស្រាពណ៌ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី នៅចំណុចស្ពានព្រែកបាទ្បាត់ឆឹង ស្ថិតនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហុង សុខឡាំង ភេទស្រីអាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកប៉ានឃុំត្រេីយស្លាស្រុកស្អាងខេត្តកណ្តាល.(មុខរបរសិស្ស) ជនសង្ស័យមាន២នាក់ ទី១.ឈ្មោះ វី ម៉េងហ៊ង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ទី២.ឈ្មោះ មឿន សុខម៉េត ភេទប្រុស អាយុ២១ឆ្នាំ.មានទីលំនៅភូមិត្នោតញី.ឃុំខ្ពប.ស្រុកស្អាងខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើការដកហូតទូរសព្ទ័ដៃ១គ្រឿងម៉ាកiPhone.ពណ៌ទឹកមាស ហើយនៅមុនពេលកើតហេតុកាលពីថ្ងៃទី៨.ខែសីហា ឆ្នាំ ២០២០.វេលាម៉ោង១៨និង៣០នាទី ក្មេងស្រីរងគ្រោះឈ្មោះ ហុង.សុខឡាំង បានជិះម៉ូតូពីផ្ទះនៅភូមិព្រែកប៉ាន មកផ្សាព្រែកឃ្លោក លុះជិះមកដល់គល់ស្ពានព្រែកបាឡាត់ឆឹង ស្រាប់តែមាន ជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកហុងដា.ធុនសេ១២៥.ពណ៌ខ្មៅ មកឆក់ទូសព្ទ័ ពីក្មេងស្រីរងគ្រោះ រួចបានជិះម៉ូតូគេចខ្លួនបាត់។
លុះមក ថ្ងៃទី៩.ខែសីហា ឆ្នាំ២០២០.វេលាម៉ោង១២និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា បានស្រាវជ្រាវរហូតដឹងថា ជនសង្ស័យកំពុងយកទូរស័ព្ទមកជួសជុលនៅចំណុចឃុំតាលន់ ភ្លាមនោះក៏ចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យឈ្មោះ វី ម៉េងហ៊ង រួមនិងវត្ថុតាងយកមកប៉ុស្គិ៍ ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ វី ម៉េងហ៊ង បានសារភាពថា ខ្លួន និង ឈ្មោះ មឿន សុខម៉េត.ពិតជាបានឆក់ទូសព្ទ័ពីឈ្មោះ ហុង.សុខឡាំង. ពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង.ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី