ចេះតែឆ្ងល់! ជិះ Scoopy ២នាក់មក ដល់ទៅវិញជិះម៉ូតូ២ ចេញទៅ ដល់ពេលឃាត់ខ្លួនបានទើបដឹងថាពួកគេជា

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានបុរស២នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច ហើយបានយកម៉ូតូនោះទៅលក់បានលុយ៣០០ដុល្លារ ទើបត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅ​ស្រាវជ្រាវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៧:១០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០នេះ នៅមុខផ្ទះគ្មានលេខ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារ ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ចំណែកឯជនសង្ស័យ០២នាក់ ៖ ១-ឈ្មោះធី អូន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ២-ឈ្មោះ សាន សុខនី ភេទប្រុស អាយុ៣៤ ឆ្នាំ ជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

សមត្ថកិច្ចក៏បានឲ្យដឹងទៀតផងដែរថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខព្រះសីហនុ 1G-4354 នៅចំណុចកើតហេតុ ដោយពុំបានចាក់សោកម៉ូតូទេ រួចចូលក្នុងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យ ០២នាក់ខាងលេី ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ស្លាកលេខភ្នំពេញ 1ID-2839 មកឈប់ជិត រួចធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ ដោយជនសង្ស័យឈ្មោះសាន សុនី ជាអ្នកជិះយកទៅលក់ឲ្យឈ្មោះថា ប្រើទូរស័ព្ទលេខ ០១០៥២៤១៣៦ នៅតាមផ្លូវជាតិលេខ៣ បានលុយ៣០០ដុល្លារ រួចយកឲ្យជនសង្ស័យ ឈ្មោះធី អូន ១០០ដុល្លារ។

លុះដល់ម៉ោង១២និង០០នាទីថ្ងៃដដែល ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះករណីបាត់ម៉ូតូដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនៃអធិការដ្ឋានខណ្ឌច្បារអំពៅ លោកវរសេនីយ៍ត្រី គាន់ ឌីណា អធិការងទទួលផែនយុត្តិធម៌ និងលោកវរសេនីយ៍ត្រី វុឌ្ឍ​ ផូសារវ័ន្ត​ អធិការរង​ បានសហការគ្នាដឹកនាំកម្លាំងចុះស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះធី អូន នៅបន្ទប់ជួលភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងធ្វើការឆែកឆេរ ដកហូតបាន៖ ម៉ូតូ០២គ្រឿង (០១គ្រឿងម៉ាកស្កូបពី ជិះធ្វើសកម្មភាព) និង០១គ្រឿងទៀតម៉ាក សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១IG ៧៦៧៨,ក្រាមពណ៌សថ្លា(សង្ស័យគ្រឿ ងញៀ ន) ០២កញ្ចប់ថង់ធំល្មម, ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាមសុង លុយ១០០ដុល្លារ, បណ្ណសំគាល់ទោចក្រយាន យន្ត០១សន្លឹក, ទួណឺវ៉ីស០៤,កូនសោលេខ ១៤ចំនួន០៤, ដែកឆាបចុងស្រួច០១, កូនសោម៉ូតូ០១ និងឧបករណ៍ជក់គ្រឿ ងញៀ ន ០១កំប្លេ។

បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានបន្តសហការណ៍ជាមួយនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះសាន សុនី នៅផ្ទះសំណាក់ឡាលីន (បន្ទប់លេខ១០១) ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូត ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសូនី ពណ៌ខ្មៅ, លុយ២០០ដុល្លារ និងកូនសោខ្សៀលេខ៨ចំនួន០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តទៀតតាមផ្លូវច្បាប់៕​

Add Comment

%d bloggers like this: