ផ្សារម៉ាក្រូ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំ និងលក់រាយធំបំផុតដែលបានឈានជើងចូលកម្ពុជាតាំងពីឆ្នាំ២០១៧ បានចេញសេចក្ដីជូនដំណឹងដល់អតិថិជនរបស់ខ្លួនថា ផ្សារម៉ាក្រូនឹងធ្វើការផ្លាស់ប្ដូរក្នុងការអាប់ប្រាក់ត្រលប់ទៅកាន់អតិថិជនវិញ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ មកជាប្រាក់រៀល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ផ្សារ ការផ្លាស់ប្ដូរនេះគឺ ធ្វើឡើងដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ១៣-០២០-០០៤។ ជាមួយគ្នានេះខាងផ្សារក៏បានបញ្ជាក់ផងដែរថា ផ្សារនៅតែទទួលយកប្រាក់ដុល្លារ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ នេះជាធម្មតារហូតមានការជូនដំណឹងសារជាថ្មី៕