ប្រភពពីលោកផែង វណ្ណៈ បានឲ្យដឹងថាកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ តាមរយៈការមេីលវីដេអូនេះ ឃេីញថារថយន្ដ Land Cruiser ពណ៌ ស បានបេីកបុកទាំងកំរោល បើកពីមុខហេីយមិនអស់ចិត្ត នៅបត់ឡានតាមដេញបុកពីក្រោយថែមទៀត។ ហេតុការណ៍នេះរថយន្តជនបង្ក Land Cruiser បានបន្សល់ទុកនូវស្លាកលេខ នៅកន្លែងកេីតហេតុ 2AW-2099 ភ្នំពេញ ផ្ទះលេខ ២៤៣-២៤៤ ផ្លូវ ៥៩៨ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ១ ខណ្ឌ ឫស្សីកែវ រាជធានី ។
យោងតាមការឱ្យដឹងពីសំណាក់លោកផែង វណ្ណៈ ក៏បានឲ្យដឹងព្រឹកនេះផងដែរថា ពេលនេះគេបានបានស្គាល់ម្ចាស់រថយន្ត Land Cruiser បេីកឡានដេញបុករថយន្ត Prius ដូចសត្វធាតុហេីយ គាត់មានឈ្មោះ ញ៉ សុខហេង ជាថៅកែហាងសាច់អាំង ហេង ហេង នៅផ្លូវ ៥៩០ សង្កាត់បឹងកក់ ២ ខណ្ឌ ទួលគោក ។ ពេលនេះម្ចាស់រថយន្ត Prius បានដាក់ពាក្យបណ្ដឹងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ហេីយ។
ចំណែកព្រឹកនេះ ឯកឧត្តមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅព្រឹកនេះថា ករណីរថយន្ដ Land Cruiser បេីកបុករថយន្ត Prius សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កំពុងចាត់ការហេីយ បេីម្ចាស់រថយន្ត Land Cruiser មិនចូលខ្លួនដោះស្រាយទេ សមត្ថកិច្ចនឹងស្នេីសុំតុលាការចេញដីកាតាមចាប់ខ្លួនតែម្ដង ។ សង្ឃឹមថាសមត្ថកិច្ចនឹងនាំខ្លួន ញ៉ សុខហេង មកទទួលខុសត្រូវចំពោះមុខច្បាប់ឆាប់ៗជាក់ជាពុំខាន៕