មានហេតុការណ៍ដ៏គួរឱ្យភ្ញាកផ្អើលមួយបានកើតឡើងខណៈដែលមានជនស ង្ស័យម្នាក់ត្រូវបាននគរបាលស្រុកត្រាំកក់ ធ្វើការឃា ត់ខ្លួន ខណៈពេលដែលជនស ង្ស័យបានធ្វើសកម្មភាពយកពូ ថៅកា ប់ទៅលើម្តាយបង្កើតរបស់ខ្លួនបណ្តាលឲ្យបា ត់ប ង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដែលហេតុការណ៍នេះបានកើតឡើងម៉ោង០៣ និង៥០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅភូមិព្រែឈើទាល លើឃុំអង្គរតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
យោងតាមការឱ្យដឹងពីសំណាក់លោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រាំកក់បានអោយដឹងថា ជនរង គ្រោះឈ្មោះ ប៊ុត ខាន់ណារ៉េត ភេទស្រី អាយុ៥៩ឆ្នាំ ត្រូវជាម្តាយរបស់ជនស ង្ស័យឈ្មោះ ជន បូណាត ភេទប្រុស អាយុ៣៤ឆ្នាំ ហើយជនស ង្ស័យជាមនុស្សមិនគ្រប់ទឹក តែងតែរករឿង និងវា យបំផ្លា ញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាញឹកញាប់ ។ នៅមុនពេលកើតហេតុជនស ង្ស័យបានយកពូ ថៅនិងកាំ បិតធ្វើសកម្មភាពកា ប់ក្បាលស្ត្រីជាម្តាយរបស់ខ្លួនមួយពូ ថៅចំក្បា លពីលើ ផ្នែកខាងឆ្វេងដា ច់ប្រវែង ៨ សង់ទីម៉ែត្រ ជំ រៅចូលក្នុងផុ ងដល់ល លាដ៍ បណ្ដាលឲ្យស្លា ប់តាមផ្លូវ នៅពេលដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ។
លោកអធិការស្រុកត្រាំកក់បានឲ្យដឹងថា ក្រោយពេលកើតហេតុជនស ង្ស័យត្រូវបានចាប់ខ្លួនបញ្ជូនមកការិយាល័យព្រហ្មទណ្ទខេត្ត ចំណែកស្ត្រីរង គ្រោះត្រូវសាច់ញាតិធ្វើបុ ណ្យតាមប្រពៃណី ។ លោកវរៈសេនីយ៍ឯក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានអោយដឹងថា នៅពេលនេះជំនាញយើងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនស ង្ស័យទៅកាន់សាលាដំបូងខេត្ត ជាអ្នកស ម្រេចថា ត្រូវកាត់ទោស ឬយ៉ាងណានោះទេ ៕