ហួសហេតុ! ខ្លួនជាប្រុស ហើយជាបុគ្គលិកមន្ទីរពេទ្យទៀត បែរជាលើកដៃវា យនារីម្នាក់តាមផ្លូវគ្មានញញើតដៃ ព្រោះតែ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានបុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃា ត់ខ្លួន ក្រោយប្រើហិ ង្សាវា យ ដំមកលើនារីម្នាក់បណ្តាលឲ្យរងរ បួសយ៉ាងដំ ណំ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំនុចភូមិតាត្រាវ​ ឃុំ​កំពង់​ត្រាច​ ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមការបញ្ជាក់ពីនគរបាលស្រុកបានអោយដឹងថា ជនស ង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះថា ព្រាប ភារម្យ​ អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំណែកនារីរង គ្រោះមានឈ្មោះ ម៉ី សេរី អាយុ២៨ឆ្នាំ មានមុខរបរ បម្រើការងារនៅមន្ទីពេទ្យបង្អែកស្រុករមាសហែក រស់នៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមការបំភ្លឺពីនារីរង គ្រោះបានប្រាប់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុនាងបានជិះម៉ូតូចេញពីកន្លែងធ្វើការត្រឡប់មកផ្ទះដូចសព្វដង ខណៈនោះស្រាប់តែជនស ង្ស័យ ដែលរស់ក្នងភូមិឃុំជាមួយគ្នា និងតាមសុំស្នេហ៍នាងផងដែរ ប៉ុន្តែរូបនាងបានបដិសេធមិនព្រមស្រឡាញ់ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូមកឈប់ក្បែររួចបានស្ទុះមកវា យរូបនាងមួយដៃ និងបុ កម៉ូតូផ្តួលចា ប់ច្របា ច់កអូសទៅខាង​ត្បូង​ថ្នល់ ​វា យ​ជា​ច្រើន​ដៃ​ ក្រោយមកនាងបានសំពះអង្វរទេីបជនសង្ស័យព្រមឈប់វា យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទើបនាងដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋាន និងឃាត់ខ្លួនជនស ង្ស័យមកសាកសួរតែម្ដង។ នៅចំពោះមុខសមត្ថកិច្ច ជនស ង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើហិ ង្សាមកលើនារីរង គ្រោះប្រាកដមែនទើបសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕

Add Comment

%d bloggers like this: