កុំចេះតែហ៊ាន! ឃើញដើរលក់របស់ស័ក្តិសិទ្ធិ ទំនងល្អចំណាយលុយរាប់ម៉ឺនដុល្លាទិញ ចុងក្រោយត្រូវក្អួតឈាម ក្រោយដឹងថា

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ​ ដឹកនាំ​ដោយលោក​វរសេនីយ៍ឯក  ខេង​ ម៉េងឈាង​ នាយការិយាល័យព្រមហ្មទណ្ឌកំរិតស្រាល​ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០​ បង្ក្រាបជាក់ស្តែងករណី ឆបោក (លក់វត្ថុស័ក្តិសិទ្ធិគោបា)  ត្រង់ចំណុច​ភូមិត្រពាំងជ្រៃ​ ឃុំក្រាំងដីវ៉ាយ​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បានឃាត់ខ្លួនជនសង្ស័យ០១នាក់​ ឈ្មោះ​ រិន​ សុភ័ក្រ្ត​ ហៅ​ រិន​ សារ៉េត​ (រ៉ា)​ ពាក់ព័ន្ធករណី​ ឆបោក​ ( លក់វត្ថុស័ក្តិសិទ្ធិ​ គោបា )​ ដេីម្បីយកមកសាកសួរ នៅការិយាល័យជំនាញ ។

​យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះ រិន រិន សុភ័ក្ត្រ ហៅ​ រិន សារ៉េត បានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពឆបោក​យកប្រាក់ពីជនរងគ្រោះ ភេទប្រុស​ អាយុ៦២ឆ្នាំ​ ជនជាតិខ្មែរ ចំនួន ១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក)​ ប្រាកដមែន​។ បច្ចុប្បន្ន ជនជងស្ស័យខាងលើ ការិយាល័យជំនាញ បានសាកសួរ និងកសាងសំណុំរឿង ទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

គួររំលឹកដែលថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ព្រំ សារឿន នាយការិយាល័យអនុវត្តដីកា បានធ្វើការឃាត់ខ្លួន ឈ្មោះ សៀវ សុខនឿន ភេទប្រុស អាយុ៤១ឆ្នាំ តាមបណ្តឹងរបស់ជនរងគ្រោះ ចំនួន ០៥នាក់ ក្នុងករណី ឆបោកប្រាក់ចំនួន១៥៩,៥០០$ (ដប់ប្រាំម៉ឺនប្រាំបួនពាន់ ប្រាំរយដុល្លារអាមេរិក)  ( ឆបោកលក់សំរិទ្ធិគោបា ) ក្លែងបន្លំ ។

ក្រោយពីធ្វើការសាកសួរ ឈ្មោះ ស៊ីវ សុខនឿន បានសារភាពថា ខ្លួនរួមជាមួយបក្ខពួកឈ្មោះ រិន សុភ័ក្ត្រ ហៅ រិន សារ៉េត ពិតជាបានប្រព្រឹត្តករណី ឆបោកប្រាក់ ពីជនរងគ្រោះ ទាំង០៥នាក់ ខាងលើប្រាកដមែន ។ ក្រោយពីការសួរនាំ ឈ្មោះ ស៊ីវ សុខនឿន រួចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យឈ្មោះ ស៊ីវ សុខនឿន ទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញបន្ទាប់មកនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឈ្មោះ ស៊ីវ ស៊ីនឿន នៅពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ (ម១) ។

លុះដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលដីកាចាត់ឲ្យស៊ើបសួរជំនួស លេខ ៤៤១ ព្រទ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់លោក ស៊ លីនណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ឲ្យរកសាវតាជាតិ របស់ឈ្មោះ រិន សារ៉េត ហៅ រិន សុភ័ក្ត្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ៕

Add Comment

%d bloggers like this: