មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានគេបានប្រទះឃើញស ពរបស់បុរសដែលជាអ្នករត់កង់បីម្នាក់នៅក្រោមដើមអំពិលទឹកលើដីវាលមួយកន្លែង ស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោយពីគេបានប្រទះឃើញបុរសម្នាក់នោះ ប្រើប្រាស់គ្រឿ ងញៀ នរហូតដល់ថ្នាក់បែ កថ្នាំ បន្ទាប់មកបានបើកម៉ូតូកង់បីរត់ចេញពីផ្ទះជួលនៅឯក្នុងសង្កាត់ស្ទឹងមានជ័យអស់រយៈ២ទៅ៣ថ្ងៃកន្លងមកហើយ លុះចូលដល់ក្នុងភូមិសាស្ត្រខណ្ឌកំបូលបានទុកម៉ូតូកង់បីមួយគ្រឿងនោះចោ ល រួចរត់គេ ចខ្លួន ដោយស្រែកថាមាននគរបាលតាមចា ប់ខ្លួន។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា បុរសរងគ្រោះឈ្មោះខុន សុភ័ក្ត្រ អាយុ២៥ឆ្នាំ មុខបររត់ម៉ូតូកង់បីនៅម្ដុំមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ មានទីលំនៅក្នុងភូមិពាម ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល និងស្នាក់នៅផ្ទះជួលនៅម្ដុំផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបើតាមសមត្ថកិច្ចជំនាញបានបញ្ជាក់ឱ្យដឹងថា ជនរង គ្រោះបានបា ត់ប ង់ជី វិតដោយសារថ ប់ដង្ហើម ដែលជាការបញ្ច ប់ជី វិតដោយយកថង់ប្លាស្ទិករឹ ត កខ្លួនឯង ព្រោះតែញៀ នថ្នាំរហូតដល់ម្រិតបែ កទៅហើយ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បុរសខាងលើបានបើកបរម៉ូតូកង់បី១គ្រឿងទៅឈប់នៅជិតកន្លែងកើតហេតុ រួចរត់យ៉ាងស្ល ន់ស្លោរស្រែកថានគរបាលដេ ញតាមចា ប់ខ្លួនគាត់ ខណៈនោះអ្នកភូមិស្មានថាជាចោរបានក៏បានរាយការណ៍ឲ្យនគរបាលចុះទៅអន្តរាគមន៍តាមរកដែរ តែរកមិនឃើញសោះ ហើយនគរបាលបាននាំយកម៉ូតូកង់បីទៅរក្សាទុក ។ លុះក្រោយមក នៅវេលាល្ងាចថ្ងៃដដែលនោះ មានបុរសអ្នកលក់នំបុ័ងម្នាក់បានប្រទះឃើញបុរសរង គ្រោះដើរផងអង្គុយផង ហើយក្នុងដៃមានកាន់ថង់ប្លាស្ទិករឹ ត កខ្លួនឯងលេង ប៉ុន្តែអ្នកលក់នំបុ័ងខាងលើមិនបានចាប់អារម្មណ៍ ឬយកចិត្តទុកដាក់នោះទេ ព្រោះស្មានថាជាមនុស្សវិកលចរិត។
តាមប្រភពដដែលបានបន្តទៀតថា លុះដល់វេលាព្រឹកថ្ងៃទី៦ ខែសីហា ស្រាប់តែប្រទះឃើញបុរសរង គ្រោះបា ត់បង់ជី វិតនៅក្រោមដើមអំពិលទឹកនៅលើដីវាលមួយកន្លែង បន្ទាប់មកក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍កន្ទោកនិងនគរបាលខណ្ឌកំបូលឲ្យចុះពិនិត្យមើលតាមជំនាញ ។ ចំណែកខាងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យពិនិត្យស ពក៏បានទៅធ្វើកោស ល្យវិច័ យផងដែរ។
តាមប្រភពពីក្រុមគ្រួសារជនរង គ្រោះបានប្រាប់នគរបាលថា បុរសរង គ្រោះគឺជាអ្នករត់ម៉ូតូកង់បីនៅឯម្តុំមាត់ទន្លេក្នុងរាជធានីភ្នំពេញ ហើយបានសេពគប់មិត្តភក្តិប្រើប្រាស់គ្រឿ ងញៀ នរហូតដល់ញៀ នកម្រិតបែ កថ្នាំ ។ មិនតែប៉ុណ្ណោះដោយសារតែអំណាចថ្នាំញៀ នបានធ្វើឲ្យមិត្តភក្ដិរបស់គាត់រត់ចោ លម៉ូតូកង់បែបនេះដែរ ដោយរវើរវាយថាមាននគរបាលដេញតាមចា ប់ខ្លួន ហើយរហូតពេលនេះមិត្តភក្ដិនោះអត់ទាន់ចូលផ្ទះនៅឡើយ។ដោយឡែកបុរសរង គ្រោះក៏បានបើកម៉ូតូកង់បីចេញបាត់ពីផ្ទះរយៈពេល២ទៅ៣ថ្ងៃកន្លងមកហើយ រហូតដល់ឥឡូវក៏បានរត់ចោ លម៉ូតូកង់បី និងឈានដល់ការបញ្ច ប់ជី វិតដោយខ្លួនឯងបែបនេះទៀត។ ក្រោយពីការពិនិត្យកោស ល្យវិច័ យរួចមក ជាលទ្ធផលគឺបុរសរង គ្រោះបានបា ត់ប ង់ជី វិតដោយសារថ ប់ដង្ហើ ម ដែលជាការបញ្ច ប់ជី វិតខ្លួនឯងដោយរឹ ត ក ព្រោះតែបែ ក ថ្នាំ ហើយស ពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុ ណ្យតាមប្រពៃ ណីនៅឯខេត្តកណ្ដាល៕