ឱកាសល្អមកដល់ហើយ! អ្នកនៅខណ្ឌបឹងកេងកងកុំភ្លេចនាំកូនដែលគ្រប់អាយុទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង

អត្តសញ្ញាណបណ្ណគឺជាឯកសារដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយសារតែឯកសារនេះគឺជាឯកសារដែលបញ្ជាក់អំពីអត្តសញ្ញាណផ្ទាល់របស់យើងតែម្តង ហើយការធ្វើអត្តសញ្ញាណបណ្ណនេះគឺត្រូវបានធ្វើឡើងសម្រាប់អ្នកដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ហើយជានិច្ចជាកាលសមត្ថកិច្ចតែងតែបានកោះហៅអ្នកដែលគ្រប់អាយុនៅក្នុងខណ្ឌរបស់ខ្លួនដើម្បីមកធ្វើជារឿយៗ។

ជាក់ស្តែងនៅពេលនេះអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង អំពាវនាវឲ្យបងប្អូនដែលរស់នៅក្នុង​ ខណ្ឌបឹងកេងកង មានកូនអាយុចាប់ពី ១៥ឆ្នាំ​ឡេីងទៅ សូមអញ្ជេីញនាំកូនមកបំពេញបែបបទ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ ​កម្លាំងមន្ត្រីនៃអធិការដ្ឋាននគរបានខណ្ឌបឹងកេងកង​ ធ្វេីជូន។ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក៏បានបង្ហាញពីសកម្មភាព​ ប្រគល់​ នឹង​ ធ្វេី​អត្តសញ្ញាណប័ណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋ​ ដែលមានអាយុ​ចាប់ពី​១៥​ ឆ្នាំឡេីងទៅ​។ អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជ្រាបជាព័ត៌មាន

 

Add Comment

%d bloggers like this: