ស្រីស្អាត វ៉ាន់ វល័ក្ខ ប្រតិកម្មធ្ងន់ៗជាមួយនឹងអ្នកយាមម៉ូតូរបស់ភោជនីដ្ឋានមួយកន្លែង រហូតដល់ម្ចាស់ហាងបានចេញមកនិយាយថា

តារាសិចស៊ីល្បីឈ្មោះគឺកញ្ញា វ៉ាន់ វល័ក្ខ ហាក់ដូចជាឡើងកូដខ្លាំងខណៈដែលនាងទើបនឹងទិញផ្ទះវីឡាមួយកន្លែងមានតំលៃជិតកន្លះលានដុល្លារ និងរថយន្តទំនើប Lexus LX570 ឆ្នាំ2020 មួយគ្រឿងទៀតតំលៃប្រមាណជាង20ម៉ឺនដុល្លារ។ ប៉ុន្តែថ្មីៗនេះ វ៉ាន់ វល័ក្ខ ហាក់ដូចជាផ្ទុះកំហឹងទ្រាំមិនបានដោយសារតែអ្នកយាមម៉ូតូ ដែលជាបុគ្គលិកហាងមួយកន្លែង បានប្រើប្រាស់ពាក្យសំដីមិនគួរសម្យជាមួយនាង រហូតនាងស្នើអោយម្ចាស់ហាង មេត្តាជួបអប់រំបុគ្គលិករូបនេះផង។ តារាសម្តែងរូបស្រស់បានរៀបរាប់នៅលើ Facebook ថា៖

«សូមម្ចាស់ហាងមេត្ដាជួយអប់រំបុគ្គលិកអោយបានសមរម្យផង ឈ្លើយជាមួយភ្ញៀវដែលមកញាំអីណាស់ ថីគេនឹងមកសុំគាត់សុីមែន ប្រើចារឹកចេញមកដូចគេមិនដល់គេមិនស្មើរ #ម្ចាស់ហាងបានឃើញអោយមេត្តាជួយសំម្រួលផងកុំអោយបុគ្គលមិនអោយតម្លៃភ្ញៀវបែបនេះប៉ះពាល់ដល់ភ្ញៀវផ្សេងទៀតនាំប៉ះពាល់ដល់ហាង»

ក្រោយពីមានការបង្ហោះយ៉ាងដូច្នេះ ក៏មានគណនីហ្វេសបុកមួយដែលមានឈ្មោះថា Best Food ដែលទំនងជាគណនីរបស់ម្ចាស់ហាងខាងលើបានចូលមកខមិនដើម្បីទទួលយកការរិះគន់របស់កញ្ញា វ៉ាន់ វល័ក្ខ ផងដែរ ដោយបានខមិនជាខ្លឹមសារថា៖ «សូមអាធ្យាស្រ័យផងបង ពួកយើងនឹងធ្វើណែនាំគាត់ នឹងមិនអោយមានរឿងនឹងកើតឡើងម្តងទៀតទេបង ❤️🙏🏻🙏🏻 ពួកយើងក៍សុំអរគុណសម្រាប់ការស្ថាបនារបស់បង 🙏🏻🙏🏻 ពួកយើងនឹងធ្វើអោយប្រសើរជាងនេះ»។

Add Comment

%d bloggers like this: