ថ្មីទៀតហើយ! ចោរជនជាតិចិនប្ល ន់សម័យឌីជីថល បង្កការភ្ញាក់ផ្អើលមិនស្ទើនៅក្រុងព្រះសីហនុ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីប្ល ន់យកប្រាក់យ៉ាងចំលែកមួយ ដែលបង្កឡើងដោយជនជាតិចិនម្នាក់ ដែលបាន​យក​កូនកាំបិ ត​គំរា ម​ភ្ជ ង់​ទៅ​លើ​ស្ត្រីជន​ជាតិចិន​ម្នាក់​ ក្នុង​គោល​បំណងប្ល ន់យកប្រាក់ ដោយបាន​ឱ្យ​ជន​រង​គ្រោះធ្វើការ​បញ្ចូល​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ចំនួន​១០,០០០​យ័ន ​(​មួយ​ម៉ឺន​​យ័ន​លុយ​​ចិន​)​ មកកាន់ទូរស័ព្ទរបស់ជនសង្ស័យ។ បន្ទាប់​មក​ ជនសង្ស័យ​ក៏​បាន​ដក​ទូរស័ព្ទ​ដៃ​ជន​រង​គ្រោះ​យក​ហើយ​បាន​រត់គេច​ខ្លួន​បាត់​ទៅ ។ ក្រោយមក​ ជនសង្ស័យ​ក៏​បាន​បាញ់​លុយ​ចេញពី​ទូរ​ស័ព្ទ​ជន​រង​គ្រោះ​ចូល​ទៅ​ទូរ​សព្ទ​មិត្ត​ភ​​ក្តិ​របស់​ខ្លួន​ឈ្មោះ​យៀង ពីង​ ភេទ​ប្រុស ចំនួន​១៨,០០០​យ័ន​ទៀត​ (​លុយ​ចិន​) ។

ក្រោយមក​ទៀត​ ជន​រង​គ្រោះ​បានប្រឡុកលេខ​កូដ​បាញ់​លុយ​លែង​បាន​ ជនសង្ស័យ​ក៏​បាន​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​បោះចោល​ក្នុង​ធុងសំរាម​បាត់ទៅ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ​ឆ្នាំ​២០២០ វេលា​ម៉ោង​១២ និង 00 នាទី​ថ្ងៃត្រង់ នៅ​ចំណុច​ក្នុង​សណ្ឋាគារ​ស៊ី​ទូ​ហា​យ​កាង បន្ទប់​លេខ ៨២២៣ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​របាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ​XIE MOHAI ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ ជា​ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​លេខ ED 8020402 មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ហើយ​នៅ​ព្រលប់​ថ្ងៃ​ទី​៣ ​សីហា​ឆ្នាំ​២០២០ ស្ត្រី​ជា​ជនជាតិ​ចិន​ដែល​ជា​ជន​រង​គ្រោះ​អាយុ​៣០ ឆ្នាំ​មុខរបរ​អ្នកបម្រើ​សេវា​ម៉ាស្សា ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​លេខ​៣ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​។

លុះ​មក​ដល់​វេលា​ម៉ោងជាង​០៩​យប់​ថ្ងៃ​ទី​៣ ខែសីហា​ឆ្នាំ​២០២០ ពេល​ជនសង្ស័យ​ឈ្មោះ​ XIE MOHAI កំពុង​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​យៀ​ក ឡាយ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​។ បច្ចុប្បន្ន ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះ​សីហ​នុ​បាន​បញ្ជូន​ខ្លួន​យក​ទៅ​កាន់​តុលាការខេត្ត​ព្រះ​សីហ​នុ​ហើយ​ដើម្បី​ដោះស្រាយ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​៕

Add Comment

%d bloggers like this: