សូមប្រយ័ត្ន! បងប្អូនអ្នករត់កង់៣ ដែលប្រហេសមិនបានចាប់អារម្មណ៍រឿងនេះ ប្រយ័ត្នខាតលុយដូចម្ចាស់កង៣នេះ

ជាធម្មតាមុខរបររបស់បងប្អូនប្រកបអាជីពរត់ម៉ូតូកង់បី (ឥណ្ឌា) ភាគច្រើនបំផុត បានភ្ជាប់ទូរស័ព្ទដៃមួយគ្រឿង នៅចំពីមុខដើម្បីងាយស្រួលមើលចំនួនគីឡូម៉ែត្រ និង ការបញ្ជាផ្សេងៗពីក្រុមហ៊ុន ប្រសិនបើអ្នករត់កង់៣នោះ មានភ្ជាប់ ការរកម៉ូយជាមួយក្រុមហ៊ុនណាមួយ ។ ឥឡូវនេះ ចោរចេះតែបង្កើនគំនិត រកនឹកឃើញឆក់យកទូស័ព្ទ ពីលើម៉ូតូ ប្រសិនបើបងប្អូន ខ្វះការប្រុងប្រយ័ត្នខ្ពស់ ។

ជាក់ស្ដែង ជនសង្ស័យពីរនាក់ បានឆក់យកទូរសព្ទ័ដៃ ពីលេីម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បានសម្រេចរួចជិះរត់គេចបាត់ នៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៣៣៧ កែងផ្លូវ៥២៨ ចម្ងាយប្រហែល៥០ម៉ែត្រពីស្នាក់ការប៉ុស្តិ៍បឹងកក់ទី១ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ទូរស័ព្ទដៃនោះមានឈ្មោះ ស៊ិ គីមគួន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ហើយរាល់ថ្ងៃគាត់មិនមានទីលំនៅស្នាក់នៅនោះទេ ដោយគាត់ស្នាក់នៅ លេីកង់បី ហើយនៅថ្ងៃកើតហេតុបានបាត់បង់ទ្រព្យសម្បត្តិ ទូរសព្ទ័ដៃមួយគ្រឿងម៉ាក oppo តំលៃប្រហែលជា ១០០$ ។

យោងតាមសម្តី រៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គាត់បានដាក់ទូរសព្ទ័កៀបជាប់នៅក្បាលម៉ូតូ ហេីយអង្គុយនៅខាងក្រោយចាំម៉ូយដូចរាល់ដង ភា្លមនោះ ក៏លេចមុខជនសង្ស័យពីនាក់ ជិះម៉ូតូមួយគ្រឿង ( មិនចាំម៉ាក ) មកឈប់ពីក្រោយ រួចម្នាក់ដើរចុះមកឆក់យកទូរស័ព្ទ រួចជិះរត់គេចខ្លួនបាត់ ។ ក្រោយពេលកេីតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១  ៕

Add Comment

%d bloggers like this: