កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីរំ លោ ភបង្កដោយបុរសម្នាក់ជាឪពុកលើកូនខ្លួនម្នាក់ដែលទើបនឹងមានអាយុ១០ឆ្នាំ ដែលហេតុការណ៍នេះបានកើតឡើងនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃច័ន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១៦និង០០នាទី
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរង គ្រោះមានឈ្មោះ កខ ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាសិស្ស ចំណែកឯជនស ង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះថា ញ៉ែម ច័ន្ទដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរលក់ដូរ ត្រូវបានសមត្ថកិច្ចឃា ត់ខ្លួនភ្លាមៗក្រោយពីបានធ្វើសក ម្មភាព។
យោងតាមការបំភ្លឺពីជនរង គ្រោះឈ្មោះ ក.ខ បានឱ្យដឹងថាថា ជនស ង្ស័យបានធ្វើសក ម្មភាពរំ លោ ភមកលើខ្លួនចំនួន០៤លើកមកហេីយ រហូតដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១៦និង០០នាទី ទើបម្តាយជនរង គ្រោះ អាយុ៣៧ឆ្នាំបាននាំជនរង គ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ក្រោយពីទទួលបានពាក្យបណ្តឹងរួចមកកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយកម្លាំងជំនាញបានចុះដល់ផ្ទះជនស ង្ស័យ ហើយនាំខ្លួនជនស ង្ស័យមកសាកសួរនៅប៉ុស្តិ៍។
ក្រោយពីសាកសួររួច នៅចំពោះមុខសមត្ថកិច្ច ជនស ង្ស័យមិនបានសារភាពថា ខ្លួនបានធ្វើសក ម្មភាពរំ លោ ភលើជនរង គ្រោះឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបច្ចុប្បន្នជនស ង្ស័យត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី៕