កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានធ្លាប់តែមានករណីចោរឆក់កាបូប ឬធ្វើសកម្មភាពលួចរបស់របរផ្សេងៗដែលមានតម្លៃ ប៉ុន្តែលើកនេះបែរជាមានករណីដ៏គួរឱ្យអស់សំណើចមួយបានកើតឡើងខណៈដែលមានបុរសម្នាក់ជិះម៉ូតូមកធ្វើសកម្មភាពលួចត្រីប្រលាក់ ដែលម្ចាស់បានហាលនៅមុខផ្ទះទោវិញ ដែលករណីឆក់យកត្រីប្រឡាក់នេះ បានកើតឡើងកាលពីម៉ោង១១និង៥៧នាទី ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមិនទាន់ដឹងកើតឡើងនៅត្រង់ចំណុចទីកន្លែងណានៅឡើយទេ។
យោងតាមវីដេអូដែលត្រូវបានគេបង្ហោះចែកចាយពេញបណ្តាញសង្គមបានបង្ហាញឱ្យដឹងថា មានបុរសម្នាក់ បានជិះម៉ូតូម៉ាក គុបជ្រុង១គ្រឿង ស្លាកលេខម៉ូតូ មិនត្រូវបានកេមើលស្គាល់នោះទេ ហើយបុរសនោះបានជិះម៉ូតូមកធ្វើសកម្មភាពឆក់យកចង្អេរ មានត្រីប្រឡាក់ ដែលម្ចាស់បានដាក់ហាលនៅមុខផ្ទះបានសម្រេច ហើយក៏បានជិះម៉ូតូចេញទៅបាត់តែម្តង។
ពាក់ព័ន្ធនឹងករណីការឆក់យកត្រីប្រលាក់ដែលហាលមុខផ្ទះនេះផងដែរ គឺពេលនេះមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា Sotheany បានចេញមកអះអាងថាខ្លួនជាម្ចាស់ត្រីប្រលាក់នោះ ហើយគណនីហ្វេសបុកខាងលើក៏បានធ្វើការបង្ហោះសារសុំទោសទៅដល់លោកចោរទុកជាមុនផងដែរ ខ្លាចក្រែងស្នាដៃប្រលាក់ត្រីរបស់ខ្លួនមិនឆ្ងាញ់ ឬមិនត្រូវមាត់ ដោយក្នុងនោះម្ចាស់គណនីហ្វេសបុកនេះបានសរសេរថា៖ «សុំទោសលោកចោរ បើយកទៅញ៉ាំ សាបរឺប្រៃ តែបើមាត់ខ្ញុំល្មមឆ្ងាញ់» ៕