ជួយចែករំលែកដើម្បីប្រយ័ត្នទាំងអស់គ្នា! ពេលនេះករណីឈឺជំងឺគ្រុនឈីកនៅកម្ពុជា បានកើនឡើងរហូតដល់ខ្ទង់ពាន់ករណីហើយ

កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើង ខណៈដែលមានប្រជាជនកម្ពុជាជាបន្តបន្ទាប់បានធ្លាក់ខ្លួនឈឺដោយសារតែជំងឺគ្រុនឈីក ដែលករណីនៃជំងឺនេះបានលេចចេញនៅប្រទេសកម្ពុជាចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០២០ កន្លងមកម្លេះ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលបានបង្ហោះផ្សាយនៅព្រឹកនេះ។

យោងទៅតាមការប្រកាសនៅក្នុងសេចក្តីជូនដំណឹងនោះក៏បានឱ្យដឹងផងដែរថា ករណីជំងឺគ្រុនឈីកនៅកម្ពុជា បានកើតចាប់តាំងពីដើមខែកក្កដា ហើយបើគិតមកដល់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះមានករណីប្រជាជនកម្ពុជាដែលបានឆ្លងជំងឺគ្រុនឈីកនេះចំនួន ១០២០ករណី ដែលក្នុងនោះមានស្ត្រី៥៦២នាក់ ហើយករណីឆ្លងជាង៨០%គឺបានកើតនៅក្នុងបណ្តាខេត្តចំនួន៤សំខាខ់ ដែលក្នុងនោះរួមមាន សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។

មិនតែប៉ុណ្ណោះក្រៅពីខេត្តចំនួន៤ខាងលើ ក៏មានករណីគ្រុនឈីកនេះលេចឡើងនៅតាមបណ្តាខេត្តមួយចំនួនផ្សេងទៀតផងដែរ ដូចជា ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិ៍សាត់ ស្ទឹងត្រែង និងប៉ៃលិនផងដែរ គ្រាន់តែតាមបណ្តាខេត្តទាំងនោះមានករណីឆ្លងក្នុងចំនួនតិចតួច មិនច្រើនដល់ខេត្តទាំង៤ធំៗខាងលើ៊។

ទន្ទឹងនឹងការលេចឡើងនៃជំងឺគ្រុនឈីកនេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានមានប្រសាសន៍ផងដែរថា៖ «ការទប់ស្តាត់ និងការការពារជំងឺគ្រុនឈីកនេះគឺដូចនឹងជំងឺគ្រុនឈាមដែរ ដោយផ្អែកទីលើការការពារកុំឱ្យមូលខ្លាញីខាំ តាមរុយៈការលុបបំបាត់វត្ថុដកទឹក ដែលជាជំរកនៃសត្វមូលនេះ។ ដើម្បីចង់ដឹងឱ្យច្បាស់អំពីព័ត៌មានពាក់ព័ន្ធនឹងជំងឺគ្រុនឈីកនេះ សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលបានបង្ហោះដូចខាងក្រោម

Add Comment

%d bloggers like this: