ច្បាស់ការហើយនារីម្នាក់ចូលទិញគ្រឿងទេស លុះចេញមកវិញជិះម៉ូតូរបស់គេទៅបាត់ឥត្រូវបានម្ចាស់ពិតបានប្រកាសថា (មានវីដេអូ)

នៅមុននេះបន្តិចមានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អ៊ី អ៊ុន បានធ្វើការបង្ហោះសារមួយដើម្បីប្រកាសរកម្ចាស់ម៉ូតូមួយគ្រឿងម៉ាក Scoopy i ដែលគាត់បានច្រលំជាមួយនិងម៉ូតូទៀតដែលនារីម្នាក់នោះបានជិះ ដើម្បីឲ្យមកដូរម៉ូតូរបស់គាត់វិញដោយយោងតាមវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពគឺដោយសារតែម៉ូតូពណ៌ដូចគ្នានៅដាក់នៅក្បែរគ្នាទើបធ្វើឱ្យគាត់ច្រលំជិះទៅដោយស្មានតែជារបស់ខ្លួន។ ក្នុងនោះដែរម្ចាស់គណនីដដែលនៅតែបន្តរៀបរាប់ទៀតថា៖ “យើងខ្ញុំម្ចាស់តូបដែលមានឈ្មោះ អ៊ី អ៊ុន លក់គ្រឿងទេស។ សូមម្ចាស់ម៉ូតូ Scoopyi ដែលបានច្រលំមានរូបរាងភិនភាគខាងលើសូមយកម៉ូតូមកប្តូរផង។ លេខទូរស័ព្ទម្ចាស់ម៉ូតូ 092 631 821 សូមជួយចែករំលែក អោយឆាប់បានម្ចាស់ម៉ូតូបានដឹងផង”។ ប្រសិនបើម្ចាស់ម៉ូតូដែលច្រលំបានឃើញសូមយកទៅដូរវិញផង!

Add Comment

%d bloggers like this: