អ្នកដែលមានផ្ទះនៅអាគារចាស់ៗនៅក្នុងភ្នំពេញត្រៀមខ្លួន ព្រោះពេលនេះអភិបាលរាជធានីបានប្រកាសហើយថាអាគារចាស់ទាំងនោះនឹងត្រូវ

អាជ្ញាធររាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗ ដើម្បីធ្វើការអភិវឌ្ឍថ្មីឡើងវិញដែលធានាបានសុវត្ថិភាពនៃ ការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់នៅក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពី អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតអោយដឹងថា គម្រោងស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗនេះ នឹងធ្វើឡើងជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗទាំងនេះ មានហានិភ័យខ្ពស់ណាស់ ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាពិសេសត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋដែលលក់ដូរនៅក្រោមអគារចាស់ៗនិងអ្នកស្នាក់នៅអាគារចាស់នៅក្នុងរាជធានីភ្នំពេញ ឲ្យអោយពួកគាត់ ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ជៀស វាងមានហានិភ័យអ្វីកើតឡើង បន្ទោសអាជ្ញាធរ ថាមិនបានយកចិត្តទុកដាក់ចំពោះរពួកគាត់ ។

ការជំរុញឲ្យយកចិត្តទុកដាក់លើសំណង់អគារចាស់ៗនេះ ដោយសារតែថ្មីៗ នេះ មានករណីធ្លាក់បំណែកថ្ម១ដុំធំ ចេញពីការដ្ឋានជួសជុលផ្ទះមួយកន្លែង ស្ថិតនៅទល់មុខអគារ BS ខណ្ឌ៧មករា បណ្តាលឱ្យត្រូវរថយន្តមួយគ្រឿង ដែលចត់នៅខាងក្រោមនេះ ខូចខាតយ៉ាងដំណំ តែសំណាងល្អការធ្លាក់ថ្មនេះ ពុំបានធ្វើឱ្យមនុស្សណាម្នាក់រងគ្រោះឡើយ។

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ទ្រុឌទ្រោមចំនួន២៤៥ទីតាំង ដែលបាននឹងកំពុងបង្កហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅនិងអ្នកឆ្លងកាត់អគារទាំងនេះ៕

Add Comment

%d bloggers like this: