កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅឯខេត្តព្រះសីហនុ ដោយមានប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុជាច្រើននាក់ដែលមានអាការៈក្ដៅខ្លួន និងចេញកន្ទួលក្រហមនៅលើស្បែក ហើយត្រូវបានបញ្ជូនទៅតាមដាននៅឯមន្ទីពេទ្យ ហើយមកដល់ពេលនេះគឺដឹងលទ្ធផលហើយ ដោយករណីនេះគឺបណ្ដាលមកពីឆ្ល ងជំងឺគ្រុនឈីក ឬឈីកគុនហ្គុនយ៉ាមែន នេះបើតាមលោកស្រី ឱសថការី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ប្រាប់ទៅកម្ពុជាថ្មី។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៣០ កក្កដានេះថា ចាប់តាំងពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ ២០២០ មានអ្នកឆ្ល ងជំងឺគ្រុនឈីកនេះ សរុបចំនួន២៣នាក់ ក្នុងនោះមាន៤នាក់បានជាសះស្បើយ ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ចំណែកអ្នកជំងឺ១៩នាក់ ទៀតកំពុងព្យាបាលបន្តនៅមន្ទីរពេទ្យ និងជាសះស្បើយឆាប់ៗនេះ ព្រោះថា ជំងឺគ្រុនឈីកនេះ មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ៕