មុនគេទៀតហើយ! តិចអត់ដឹង តទៅនេះពេលចូលផ្សារទំនើប AEON នឹងលែងឃើញមានការប្រើប្រាស់ក្រដាសប្រាក់ទាំងនេះទៀតហើយ

កាលពីពេលថ្មីនេះ ផ្សារទំនើប Aeon បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងបានចែករំលែកតៗគ្នាយ៉ាងច្រើនអំពីការឈប់ប្រើប្រាស់ក្រដាសប្រាក់ដុល្លាប្រភេទ 1$ 5$ និង 10$ ដើម្បីធ្វើការអាប់ជូនអតិជន ដោយខាងផ្សារបានប្តូរប្រាក់អាប់នោះមកជាលុយខ្មែរវិញ ដែលសេចក្តីប្រកាសនេះគឺជាការប្រកាសដំបូងគេបំផុតរបស់ផ្សារទំនើប នៅក្នុងប្រទេសកម្ពុជា ខណៈមិនទាន់មានកន្លែងណាធ្លាប់បានចេញមកធ្វើការប្រកាសបែបនេះទេ។

យោងតាមសេចក្តីជូនដំណឹងដែលបានបិទនៅក្នុងផ្សារទំនើប AEON បានបញ្ជាក់ឱ្យដឹងថា ការប្រកាសឈប់ប្រើប្រាស់ក្រដាសប្រាក់ខាងលើដែលរួមមាន 1$ 5$ និង 10$ ដើម្បីធ្វើការអាប់ដោយជំនួសដោយលុយខ្មែរវិញនោះនឹងត្រូវចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះតទៅហើយ មានន័យថា ចាប់ពីថ្ងៃទី១នេះតទៅ គឺនៅពេលដែលត្រូវអាប់ប្រាក់ក្រោម10$ នោះនឹងត្រូវអាប់ជំនួសដោយលុយរៀលរបស់ខ្មែរយើងវិញ។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុងរបស់ផ្សារទំនើប AEON៖ «អតិថិជនជាទីគោរព យើងខ្ញុំសូមគោរពជូនដំណឹងដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ តទៅ ផ្សារទំនើបយើងខ្ញុំ នឹងផ្អាកការផ្គត់ផ្គង់ក្រដាសប្រាក់ដុល្លាអាមេរិកប្រភេទតូចៗ USD1 USD5 USD10 សម្រាប់ការអាប់ត្រលប់ទៅវិញ រាល់ប្រាក់អាប់នឹងប្រើប្រាស់ជាប្រាក់រៀលវិញ។ បញ្ជាក់៖ ផ្សារយើងខ្ញុំនៅតែបន្តទទួលក្រដាសប្រាក់ដុល្លាពីអតិថិជនសម្រាប់ការជាវទំនិញនៅផ្សារយើងខ្ញុំរហូតដល់មានការជូនដំណឹងជាថ្មី។

Add Comment

%d bloggers like this: