កាលពីថ្ងៃម្សិលមិញនេះ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើបណ្តញាសង្គមហ្វេសប៊ុក ដោយលោកផែង វណ្ណៈ បានធ្វើការប្រកាសស្វែងរកម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Try Seanghai ដោយសារតែបុរសរូបនោះបានធ្វើការបង្ហោះសារជេរ ប្រមា ថលើរូបលោកយ៉ាងធ្ងន់ធ្ងរ ហើយបើសិនជាចាប់បាននោះលោកនឹងមានជូនជាសាគុណជូនថែមទៀតផង។
បន្ទាប់ពីបានធ្វើការបង្ហោះសារហើយនោះ ស្រាប់តែរំលងបានប៉ុន្មានម៉ោងប៉ុណ្ណោះ សមត្ថកិច្ចខេត្តកំពត ក៏បាននាំខ្លួនម្ចាស់គណនីហ្វេសប៊ុករូបនោះ ទៅដល់ន្លែងនគរបាលតែម្តង។ ក្រោយពីបានទទួលនូវព័ត៌មាននេះ ភ្លាមៗនោះ លោក ផែង វណ្ណៈ ក៏បានធ្វើដំណើរទៅខេត្តកំពត ដើម្បីចង់ដឹងពីដំណឹងដើមទង ហេតុអ្វីបានជាបុគ្គលរូបនេះ ហ៊ាន ជេរ ប្រមា ថលើរូបលោក?
លោកផែង វណ្ណៈ បានបង្ហោះសារបញ្ជាក់ពីមូលហេតុនៃរឿងថា “ខ្ញុំបានមកដល់កំពតហេីយជួបឈ្មោះ ទ្រី សៀងហៃ តាមការសាកសួររបស់សមត្ថកិច្ចនគរបាលក្រុងកំពត គាត់បានបដិសេធ មិនបានជេ រខ្ញុំទេ ។ គណនី ហ្វេសប៊ុក ឈ្មោះ Try Seanghai គឺ ជនអនាមិកបានលួចយកមកប្រេីប្រាស់ ជេ រ ប្រមា ថ មនុស្សជាច្រើន ។ ដោយយល់ថាប្អូនក៏ជាជនរងគ្រោះដែរ ខ្ញុំមិនបានប្ដឹងប្អូនទេ តែខ្ញុំនិងប្អូនប្រុស បានរួមគ្នាដាក់ពាក្យបណ្ដឹងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដេីម្បីស្រាវជ្រាវរកជនអនាមិកនោះមកផ្ដន្ទាទោសតាមច្បាប់ ។
ប្រភព៖ Pheng Vannak News