ព្រៃ ផ្សៃណាស់! ដើរសុខៗនៅតាមផ្លូវវៃខ្នោះចាប់ញាត់ដាក់ឡាន យកមកធ្វើទារុ ណកម្ម វា យ ឆ ក់ខ្សែភ្លើងយ៉ាងសា ហាវនៅភ្នំពេញ ព្រោះតែរឿងមួយនេះ

កាលពីកណ្តាលយប់ៗមិញនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ មានទាំងនគរបាលខណ្ឌសែនសុខ និងប្រជាការពារខណ្ឌ ដោយមានការចូលរួមដឹកនាំដោយលោក ម៉ូវ ម៉ាណិត អភិបាលខណ្ឌសែនសុខ និងលោកអធិការ ហួរ ម៉េងវ៉ាង បានចុះចាប់ជនជាតិចិនដែលចាប់ជំ រិតជនជាតិចិនដូចគ្នាពីខេត្តព្រះសីហនុ មកនៅក្នុងបុរីសីរ៉ែនវីឡា ដែលប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១២:២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ១០០៧ ផ្លូវបេតុងក្នុងបុរីសីរ៉ែន វីឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមយោងសម្ដីអ្នកបកប្រែបានរៀបរាប់ប្រាប់ថា ជនរង គ្រោះមានចំនួន ៣នាក់ក្មេងៗអាយុប្រហាក់ប្រហែល18 ទៅ19 ឆ្នាំជាជនជាតិចិន ។

ជនរង គ្រោះទាំងបីនាក់នេះបានចេញពីធ្វើការ នៅហាងមួយកន្លែង កាលវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០មកម្លេះ គាត់ដើរតាមផ្លូវក្នុងគោលបំណងទៅបន្ទប់ជួល ក៏ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាអាលផាត ALPHARD ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BC-5178 មានគ្នា៣នាក់ ជាជនជាតិចិនបានចុះពីលើរថយន្តមកវ៉ៃ ដាក់ខ្នោះហើយអូសចូលក្នុងរថយន្តបើក រត់មកភ្នំពេញមកដាក់បង្ខាំង នៅផ្ទះបុរីខាងលើ។

ដោយបានជំ រិតទារប្រាក់ពីជនរងគ្រោះរាប់ម៉ឺនដុល្លារ ហើយក៏ធ្វើទារុ ណកម្ម យកកាំ បិត និងដំបងឆ ក់មុខមាត់ បណ្ដាលឱ្យជនរងគ្រោះឈា មមាត់ និងមានស្លាកស្នាមរបួ ស និងមានសភាពស្លេកស្លាំងញ័រដៃញ័រជើង ហើយថែមទាំងបង្អ ត់បាយចំនួនបីថ្ងៃមកហើយ ក្នុងនោះមានជនរងគ្រោះម្នាក់បានឲ្យលុយចំនួន២០ម៉ឺនយេន(ជាលុយចិន)ទៅឱ្យជនសង្ស័យ។ ជនរង គ្រោះខ្លះអត់លុយឲ្យ ត្រូវបានក្រុមជនជាតិចិនទាំងនោះវា យធ្វើបា បស្ទើរស្លា ប់។ តែជនរង គ្រោះម្នាក់បានលួចរត់ចេញតាមសំយាបផ្ទះចេញមកខាងក្រៅពឹងប្រជាពលរដ្ឋខ្មែរឲ្យជួយប្រាប់ប៉ូលិស។ ជនស ង្ស័យដឹងថាបែកការហើយ ក៏បានប្រមូលអីវ៉ាន់បំណងចាកចេញពីផ្ទះទាំងយប់។

ដោយសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានទទួលព័ត៌មាននេះភ្លាមៗ លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ និងមានការចូលរួមពីលោក ម៉ូវ ម៉ាណិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បាននាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះទៅដល់ទីតាំងខាងលើភ្លាម ដោយធ្វើការឡោមព័ទ្ធ រួចបើកប្រតិបត្តិការឆ្មក់ចូលចាប់បានជនជាតិចិន ដែលជាជនសង្ស័យចំនួន២នាក់ និងរត់រួចម្នាក់ ហើយព្រមទាំងរំដោះជនជាតិចិនរង គ្រោះបានចំនួន៣នាក់មកវិញ ។ បច្ចុប្បន្នជនស ង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំនិងបន្តទៅតាមនីតិវិធីនៃច្បាប់៕

Add Comment

%d bloggers like this: