មិនធម្មតា! អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រាន់តែបាត់បង់តំណែងរបស់ខ្លួនភ្លាម ពេលនេះត្រូវជាប់ពន្ធនាគារ១២ឆ្នាំ និងពិន័យជាប្រាក់រាប់លានរីងហ្គីត

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak នឹងត្រូវជាប់គុ ករយៈពេល ១២ឆ្នាំ ហើយពិន័យជាទឹកប្រាក់ ២១០ លានរីងហ្គីត (ជាង៤៩លានដុល្លារអាមេរិក) ក្រោយរកឃើញថា លោកមានពិ.រុទ្ធជាមួយបទ.ល្មើ.សពុករលួយ ដែលទាក់ទងនឹងមូលនិធិវិនិយោគ 1Malaysia Development Berhad (1MDB)។ លោក Najib Razak ត្រូវបានគេចោទប្រកាន់ពីបទរំ លោ ភអំណាច លាងលុយខុសច្បាប់ និងការរំ លោ ភលើសេចក្ដីទុកចិត្ត។

ការចោទប្រកាន់ប្រឆាំងនឹងលោក Najib Razak ដែលបានបម្រើការជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ គឺពាក់ព័ន្ធនឹងការផ្ទេរប្រាក់ចំនួន ៤២ លានរីងហ្គីត ពីអតីតអង្គភាព 1MDB SRC International ទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោកនៅក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥។ គាត់ត្រូវបានចោទប្រកាន់ពីបទរំ លោ ភលើសេចក្ដីទុកចិត្តចំនួន ៣ករណី ការលាងលុយកខ្វក់ចំនួន ៣ករណី និងការរំ លោ ភអំណាច ១ ករណី។ ដូច្នេះសរុបទាំងអស់គឺលោក Najib Razak ដែលវ័យមាន ៦៧ឆ្នាំរូបនេះ បានជាប់ទោសលើករណីចំនួន ៧ ។

ចំពោះការរំ លោ ភលើសេចក្ដីទុកចិត្តលោក Najib Razak ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ, ការលាងលុយកខ្វក់នឹងជាប់គុក ១០ឆ្នាំ និងការរំ លោ ភអំណាចនឹងជាប់គុក ១២ឆ្នាំ ហើយពិន័យជាប្រាក់ចំនួន ២១០ លានរីងហ្គីត ប្រសិនបើលោក Najib Razak ខកខានមិនបានបង់ប្រាក់ពិន័យទេ លោកនឹងត្រូវជាប់គុកបន្ថែម ៥ឆ្នាំជំនួសវិញ។ រាល់ទោសជាប់ពន្ធនាគាររបស់គាត់ទាំងអស់ គឺត្រូវដំណើរការស្របគ្នា ដូច្នេះគាត់នឹងជាប់គុក ១២ឆ្នាំ៕

ប្រភព Khmernote

Add Comment

%d bloggers like this: