ផ្អើលក្រុងតាខ្មៅ! នារីម្នាក់ជិះម៉ូតូដេញបុកបុរស២នាក់រហូតសន្លប់ខ្លួនឯង ដល់ឃាត់បុរសទាំង២សួរនាំទើបដឹងមូលហេតុថា

បុរស២នាក់ត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចភ្លាមៗក្រោយពី ពួកគេបានរួមដៃជាមួយនឹងដៃគូរ២នាក់ផ្សេងទៀតធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ដែលកំពុងតែជិះម៉ូតូនៅក្រុងតាខ្មៅ ហើយត្រូវបាននាងជិះម៉ូតូដេញតាមរហូតជ្រុលទៅបុកដួលសន្លប់ខ្លួនឯង ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០:០៨នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានគឺជាមុខសញ្ញាឆក់យ៉ាងសកម្មទាំង២នាក់ ហើយលើកនេះបានដើរតួរជាអ្នកជិះបិទគូទ ក្នុងចំណោមបក្ខពួក៤នាក់ ដែលធ្លាប់ធ្វើសកម្មភាពឆក់នៅក្រុងតាខ្មៅ បានសម្រេចចំនួន២ដងរួចមកហើយ មិនទាន់អស់ចិត្ត ប៉ុន្មានថ្ងៃក្រោយមកដូរស្លាកលេខម៉ូតូ ចេញធ្វើសកម្មភាពឆក់ម្តងទៀត។

សមត្ថកិច្ចក៏បានឱ្យដឹងទៀតថា ជនសង្ស័យ០៤នាក់ដែលធ្វើសកម្មភាពនោះមាន ៖ ១.ឈ្មោះ ចាន់រី សីហា ហៅ សាត រ៉ាវីដ ហៅ វីន ភេទប្រុស ជនជាតិខ្មែរ អាយុ១៧ឆ្នាំ នៅភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ២-ឈ្មោះ ចៅ ដូមានិ ហៅ ខ្លឹង ភេទប្រុស ជនជាតិខ្មែរ អាយុ១៧ឆ្នាំ នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ៣-ជនសង្ស័យ២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ចំណែកឯសម្ភារ:បាត់បង់រួចមាន កាបូបលុយចំនួន១, លុយខ្មែរមួយចំនួន, ទូរស័ព្ទចំនួន២គ្រឿង (iPhone Xs Max ពណ៌ទឹកមាស មួយគ្រឿង និងVIVO មួយគ្រឿង) និង ឯកសារមួយចំនួន។

ត្ថុតាងចាប់យក ម៉ូតូ១គ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ២០២០ ពណ៌ក្រហម គ្មានកុងទ័រ ស្លាកលេខភ្នំពេញ 1HL-1938 (ម៉ូតូជនសង្ស័យ)។ និងម៉ូតូ១គ្រឿងទៀត ម៉ាកHonda scoopy ពណ៌សេរី ២០១១ ពណ៌ស បែកកាត់សាប៊ូខាងក្រោយ ស្លាកលេខភ្នំពេញ 1BA-0791(ម៉ូតូជនរងគ្រោះ) ។ ទូរសព្ទ័មួយគ្រឿងម៉ាក Nចុចពិល ពណ៌ស្វាយ(របស់ជនសង្ស័យ)។ កាបូបលុយពណ៌ខ្មៅមួយ(របស់ជនសង្ស័យ)។ និងម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន២កញ្ចប់តូច។

បើតាមប្រភពពីនគរបាលក្រុងតាខ្មៅមូលដ្ឋានបានឲ្យដឹងពី សភាពនៃរឿងហេតុដូច្នេះថា កាលពីវេលាកើតហេតុលើកទី១និងទី២ ជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៌ក្រហម ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1LG-6420 បានធ្វើសកម្មភាពឆក់ទូរសព្ទ័របស់ជនរងគ្រោះ ដែលទុកនៅខ្លុបម៉ូតូ ហើយជិះគេចខ្លួនបាត់ទៅ តែពេលនោះជនរងគ្រោះ បានថតសកម្មភាពបង្ហោះតាមបណ្តាញសង្គម facebook ។

លុះមកដល់លើកទី៣នេះ ជនសង្ស័យទាំង២នាក់ខាងលើ បានជិះម៉ូតូដដែលតែបានដោះស្លាកលេខចោល ហើយប្តូរស្លាកលេខថ្មី ដាក់ស្លាកលេខភ្នំពេញ 1HL-1938 វិញ ហើយជិះធ្វើសកម្មភាពជាមួយជនសង្ស័យ២នាក់ទៀត មិនស្គាល់ឈ្មោះ ជិះម៉ូតូមិនចាំម៉ាក ដោយជនសង្ស័យ២នាក់ទៀត បានឆក់កាបូបដែលមានទូរស័ព្ទ០១គ្រឿងទៀត បានសម្រេច ហើយយកជិះគេចខ្លួន ភ្លាមៗនោះនារីជនរងគ្រោះទី៣ បានជិះម៉ូតូដេញតាមមកដល់ស្តុប១១០ ក៏ត្រូវជនសង្ស័យទី១និងទី២ បានធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលបោកក្បាលសន្លប់ស្តូកស្តឹងលែងដឹងខ្លួន ចំណែកជនសង្ស័យក៏ដួលម៉ូតូដែរ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលជាអ្នកឃើញហេតុការណ៍ ជួយដេញតាមចាប់បានជនសង្ស័យម្នាក់នៅកន្លែងកើតហេតុ រីឯជនសង្ស័យម្នាក់ទៀតរត់ទៅដល់តារាងបាល់ទាល់ខេត្តកណ្តាល មុខមន្ទីរពន្ធដារខេត្ត ក៏ត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់បាន រួចប្រគល់អោយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសុំណំរឿងនេះចាត់ការតាមនិតិវិធីតែម្តង

យោងតាមចម្លើយសារភាព ជនសង្ស័យធ្លាប់ធ្វេីសកម្មភាព ករណីទី១ កើតហេតុថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ម៉ោង១១:០០នាទីថ្ងៃត្រង់ នៅចំណុចផ្លូវ២១០ស្ថិតក្នុងភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ជនរងគ្រោះ០១នាក់ ឈ្មោះ ផល ដាណែត ភេទស្រី អាយុ២៨ឆ្នាំ ទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។

ករណីទី២ កើតហេតុថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១៥:៣៨នាទី នៅចំណុចផ្លូវ១១០ ភូមិថ្មិី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់ មិនស្គាល់ឈ្មោះ ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅក្នុងអាគារវប្បធម៍ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (មិនបានដាក់ពាក្យបណ្តឹង តែបង្ហោះតាមបណ្តាញសង្គមfacebook)។

ករណីទី៣ កើតហេតុថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១០:០៨នាទីថ្ងៃត្រង់ នៅចំណុចផ្លូវ២១ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់ ឈ្មោះ មឿន ស្រីស ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនិសិ្សត(សន្លប់មិនដឹងខ្លួនកំពុងសង្រ្កោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ)។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានឪពុកម្តាយយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ តែជនរងគ្រោះនៅតែមិនដឹងខ្លួន ទើបដឹកយកទៅមន្ទីពេទ្យភ្នំពេញបាត់ទៅ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី ៕

Add Comment

%d bloggers like this: